
ព៌ត័មាន និងព្រឹត្តិការណ៍

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមកម្មវិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា នៅ Factory Phnom Penh
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមកម្មវិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជា នៅ Factory Phnom Penhនាល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកមហោស្រពបេតិកភណ្ឌវប្បធម៌ចិន-កម្ពុជានៅ Factory Phnom Penh ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមប្រធានបទ “កេរដំណែលមាតុភូមិ-ការចែករំលែកភាពស្រស់ស្អាត”។ មហោស្រពនេះគឺជាវេទិកាសម្រាប់បង្ហាញសិល្បៈ ប្រពៃណី និងបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជានិងចិន ក៏ដូចជាសក្ខីភាពនៃចំណងមិត្តភាពដ៏យូរអង្វែង ដែលប្រៀបដូចជាស្ពានតភ្ជាប់ប្រវត្តិសាស្ត្រ អរិយធម៌ និងការយល់ដឹងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

ឯកឧត្ដម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ «នាដកោសលវិជ្ជា ជា ហ៊ា» មរតកមនុស្សរស់ នៅខេត្តបាត់ដំបង
អានបន្ថែម: ឯកឧត្ដម ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ «នាដកោសលវិជ្ជា ជា ហ៊ា» មរតកមនុស្សរស់ នៅខេត្តបាត់ដំបងនៅថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោកព្រឹទ្ធាចារ្យសិល្បៈ «នាដកោសលវិជ្ជា ជា ហ៊ា» មរតកមនុស្សរស់ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា
អានបន្ថែម: ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជានាល្ងាចថ្ងៃទី៤ ខែកញា ឆ្នាំ២០២៦ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី ផ្សព្វផ្សាយភាពយន្តហុងកុងនៅកម្ពុជា ដែលរៀបចំនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា។

អាជ្ញាធរជាតិអប្សរា ដំឡើងកៅអីសម្រាប់ឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាក នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ
អានបន្ថែម: អាជ្ញាធរជាតិអប្សរា ដំឡើងកៅអីសម្រាប់ឱ្យភ្ញៀវទេសចរ បានអង្គុយសម្រាក នៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងកៅអីនៅតាមប្រាសាទបុរាណសំខាន់ៗ និងទីតាំងចាំបាច់នានាមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីឱ្យភ្ញៀវទេសចរបានអង្គុយសម្រាកយកកម្លាំង បំបាត់ភាពនឿយហត់នៅពេលដើរទស្សនាពីប្រាសាទមួយទៅប្រាសាទមួយ។ ពិសេសគឺទេសចរវ័យចំណាស់ ក្មេងតូចៗ និងជនពិការ អាចអង្គុយរង់ចាំ ឬអង្គុយទស្សនាប្រាសាទពីចម្ងាយបានដោយក្តីរីករាយ។

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកខ្មែរ បណ្តុះបណ្តាលសិស្សសាលាបឋមសិក្សាក្របីរៀល អំពីប្រវត្តិ និងការងារអភិរក្សរមណីយដ្ឋានអង្គរ
អានបន្ថែម: អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកខ្មែរ បណ្តុះបណ្តាលសិស្សសាលាបឋមសិក្សាក្របីរៀល អំពីប្រវត្តិ និងការងារអភិរក្សរមណីយដ្ឋានអង្គរក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីស្រឡាញ់បេតិកភណ្ឌដល់កុមារា កុមារី ដែលជាយុវជនជំនាន់ក្រោយរស់នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការមរតកខ្មែរ (KHO) រៀបចំកម្មវិធីអប់រំបេតិកភណ្ឌ ស្តីពី «ប្រវត្តិការងារអភិរក្សរមណីយដ្ឋានអង្គរ» ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល។ វគ្គអប់រំនេះ បានបង្រៀនដោយគ្រូបង្គោល លោក អន សុភាព បង្ហាត់បង្ហាញសិស្សនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ដូចខាងក្រោម៖

លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ
អានបន្ថែម: លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរក្រោយពីទទួលបានគោលការណ៍អនុញ្ញាត ពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបន្ទប់ប្រជុំអប្សរានៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយព្រឹទ្ធាចារ្យ និងអ្នកស្រាវជ្រាវនៃអគ្គនាយកដ្ឋានបច្ចេកទេស ពីការរៀបចំបើកសិក្ខាសាលាតម្រង់ទិស ស្ដីអំពីស្បៃខ្មែរ និងរបៀបប្រើប្រាស់នៅក្នុងទម្រង់ទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






