ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” ព្រះករុណាព្រះបាទសម្ដេច​ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ គម្រប់ខួប១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ​ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

ក្នុងពិធីនោះ ឯកឧត្ដម​ ស្រី​ សួន និងគណ:ប្រតិភូក្រសួងបានលំឱនកាយសង្រួមចិត្តគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្តេចព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ: និងនឹករលឹកដល់ព្រះគុណូបការគុណនិងស្នាព្រះហស្ថរបស់ព្រះអង្គចំពោះជាតិនិងប្រជាជន៕