តួនាទី និងភារកិច្ច
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
បំពេញមុខងារដូចខាងក្រោម
១- ដឹកនាំនិងគ្រប់គ្រងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជារួមមាន៖
- រៀបចំ តាមដាន អនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ។
- ថែរក្សា ការពារ ជួសជុល ស្តារឡើងវិញ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ។
- លើកកម្ពស់ការផ្សព្វផ្សាយ ការប្រើប្រាស់សក្តានុពលវប្បធម៌ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ក្នុងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
- ពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌ ក្នុងកិច្ចការពារ ថែរក្សា និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងការចាត់វិធានការ និងទប់ស្កាត់ ការបំផ្លិចបំផ្លាញ ការចរាចរសម្បត្តិវប្បធម៌ដោយខុសច្បាប់ និងរាល់សកម្មភាពដែលប៉ះពាល់ ដល់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ។
- ប្រមូលផ្តុំរបាយការណ៍ការពារបេតិកភណ្ឌវប្បធម៌ជាតិ និងទាមទារយកមកវិញនូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានលួច និងកាន់កាប់ខុសច្បាប់ទាំងក្នុងនិងក្រៅប្រទេស។
- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវប្បធម៌និងសិល្បៈ ព្រមទាំងគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង និងលិខិតូបករណ៍អន្តរជាតិ។
២- គ្រប់គ្រង សហការ និងសម្របសម្រួលការអប់រំ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវវិស័យវប្បធម៌និងសិល្បៈរួមមាន៖
- អប់រំ និងបណ្តុះបណ្តាលធនធានមនុស្សវិស័យវប្បធម៌និងសិល្បៈ កម្រិតបឋមនិងកម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតឧត្តមសិក្សា។
- អភិវឌ្ឍកម្មវិធីសិក្សា និងពង្រឹងយន្តការផ្ទេរចំណេះដឹងវប្បធម៌ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា។
- លើកកម្ពស់ការអប់រំ និងបញ្ជ្រាបការយល់ដឹងអំពីបេតិកភណ្ឌ និងសិល្បៈវប្បធម៌ជាតិ ដើម្បីចូលរួមបណ្តុះឧត្តមគតិវិជ្ជមាននិងមនសិការជាតិ។
- គ្រប់គ្រង និងសហការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ក្នុងការសិក្សា ស្រាវជ្រាវ ចងក្រងឯកសារជាលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
- ស្រាវជ្រាវ ចងក្រងឯកសារ និងចុះបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌ជាតិនិងសម្បត្តិវប្បធម៌ទូទៅបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ។
- ស្រាវជ្រាវ រៀបចំចងក្រងឯកសារស្នើសុំចុះបេតិកភណ្ឌវប្បធម៌ជាតិក្នុងបញ្ជីរបស់អង្គការយូណេស្កូនិងបញ្ជីថ្នាក់តំបន់របស់ស្ថាប័នអន្តរជាតិផ្សេងទៀត។
៣- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។
តួនាទី និងភារកិច្ចអង្គភាពក្រោមឱវាទ
អគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានចំណុះចំនួន ០៧ ដែលមានភារកិច្ចដូចខាងក្រោម៖
នាយកដ្ឋានរដ្ឋបាល
នាយកដ្ឋានរដ្ឋបាលមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងផ្នែករដ្ឋបាលនិងសម្របសម្រួលស្ថានភាពរដ្ឋបាលគ្រប់ផ្នែករបស់ក្រសួង
- គ្រប់គ្រងនិងចរាចរឯកសារផ្សេងៗរបស់ក្រសួង ដែលនាយកដ្ឋានទទួលបន្ទុក
- ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាល និងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
- រៀបចំនិងគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងសោភណភាពក្រសួង
- ទទួលបន្ទុកសម្របសម្រួល ចាត់ចែងការងារពិធីការ រៀបចំកិច្ចប្រជុំ និងកម្មវិធីនានារបស់ក្រសួង
- សម្របសម្រួលរៀបចំ អភិវឌ្ឍន៍ និងគ្រប់គ្រងប្រព័ន្ធឌីជីថលសម្រាប់គាំទ្រនិងធានាដំណើរការ ប្រកបដោយប្រសិទ្ធភាពរបស់អង្គភាពក្រោមឱវាទក្រសួង
- គ្រប់គ្រង ជួសជុល និងថែរក្សាអគារ គ្រឿងសង្ហារិម សម្ភារៈការិយាល័យ គ្រឿងបរិក្ខារអគ្គិសនី អេឡិចត្រូនិកនិងព័ត៌មានវិទ្យា របស់អង្គភាពក្រោមឱវាទផ្ទាល់របស់ទីស្តីការក្រសួង
- គ្រប់គ្រងយានដ្ឋាននិងយានយន្តរបស់រដ្ឋ ដែលប្រគល់ជូនក្រសួង
- ប្រមូលចងក្រង គ្រប់គ្រង និងរក្សាទុកឯកសារនិងទិន្នន័យទាំងឡាយរបស់ក្រសួង
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានធនធានមនុស្ស
នាយកដ្ឋានធនធានមនុស្សមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីផ្សេងទៀតរបស់ក្រសួង ជាអាទិ៍ ការជ្រើសរើស ការធ្វើកម្មសិក្សា ការប្រែប្រួលស្ថានភាពមន្ត្រី ការដំឡើងថ្នាក់និងឋានន្តរស័ក្តិ ការតែងតាំង ការផ្លាស់ប្តូរ ការបញ្ចប់ភារកិច្ច ការដាក់ទណ្ឌកម្ម ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការផ្តល់គ្រឿងឥស្សរិយយស
- រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងក្របខ័ណ្ឌមន្រ្តីរាជការរបស់ក្រសួង
- រៀបចំផែនការក្របខ័ណ្ឌនិងធនធានមនុស្សរបស់ក្រសួង
- សិក្សា ស្រាវជ្រាវ រៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងស្ថាប័នរបស់ក្រសួង
- រៀបចំបៀវត្ស ប្រាក់កម្រៃ និងរបបឧបត្ថម្ភផ្សេងៗ
- រៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ព្រមទាំងប្រព័ន្ធលើកទឹកចិត្តទាំងផ្នែកហិរញ្ញវត្ថុ មិនមែនហិរញ្ញវត្ថុ និងទណ្ឌកម្មខាងវិន័យ
- សហការរៀបចំការបណ្តុះបណ្តាល តាមដានអនុវត្តនិងវាយតម្លៃការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង
- រៀបចំនិងរក្សាទុកឯកសារឯកត្តជនរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការស៊ីវិល មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីផ្សេងទៀតរបស់ក្រសួង
- រៀបចំស្ថិតិលើការគ្រប់គ្រងមន្រ្តីនិងតារាងព័ត៌មានការងាររបស់មន្រ្តីក្នុងក្រសួង
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានហិរញ្ញវត្ថុ
នាយកដ្ឋានហិរញ្ញវត្ថុមានភារកិច្ចដូចខាងក្រោម៖
- រៀបចំ សម្របសម្រួល បូកសរុប និងអនុវត្តផែនការយុទ្ធសាស្ត្រថវិកា
- ប្រមូលផ្តុំ សម្របសម្រួល បូកសរុប និងលើកគម្រោងថវិកាប្រចាំឆ្នាំ
- រៀបចំកម្មវិធីចំណូល ចំណាយសាច់ប្រាក់ប្រចាំត្រីមាស
- គាំទ្រនិងសម្របសម្រួលជាមួយអង្គភាពថវិកាក្នុងការគ្រប់គ្រងថវិកា
- ទទួលខុសត្រូវលើកិច្ចការប្រតិបត្តិការចំណូល ចំណាយប្រចាំឆ្នាំ និងកិច្ចបញ្ជិកាគណនេយ្យ
- រៀបចំ គ្រប់គ្រង និងអនុវត្តផែនការលទ្ធកម្ម
- គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ សន្និធិសម្ភារៈ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិគ្រប់កម្រិត
- បែងចែកសម្ភារៈបរិក្ខារ និងប្រេងឥន្ធនៈ ជូនបណ្តាអង្គភាពនានាក្រោមឱវាទក្រសួង
- រៀបចំនិងបើកប្រាក់បៀវត្ស និងប្រាក់សង្គមកិច្ច ជូនមន្ត្រីរាជការក្រោមឱវាទក្រសួង
- រៀបចំគម្រោងនិងកម្មវិធីសាងសង់ ជួសជុល ថែទាំសំណង់ អគារ និងសម្ភារៈបរិក្ខារគ្រប់ប្រភេទ
- រៀបចំចុះកិច្ចបញ្ជិកាជាប្រចាំឆ្នាំ
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានផែនការនិងស្ថិតិ
នាយកដ្ឋានផែនការនិងស្ថិតិមានភារកិច្ចដូចខាងក្រោម៖
- រៀបចំនិងសម្របសម្រួលគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍស្ថាប័ន និងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ក្រសួង
- រៀបចំសូចនាករ និងកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់ក្រសួង
- សិក្សា ស្រាវជ្រាវ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តផែនការរបស់ក្រសួង
- ចងក្រងនិងវិភាគទិន្នន័យ ស្ថិតិ ដើម្បីកំណត់កម្មវិធីសកម្មភាពនិងការធ្វើទំនើបកម្មផែនការ
- រៀបចំឯកសារទស្សនាទាន យុទ្ធសាស្ត្រ ផែនការ និងកម្មវិធីអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រសួង
- គ្រប់គ្រងនិងចងក្រងឯកសារស្តីពីគម្រោងជំនួយ គម្រោងសហការ និងស្ថានភាពនៃការអនុវត្តគម្រោង
- ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការកម្មវិធីវិនិយោគសាធារណៈ
- ប្រមូលផ្តុំ ចងក្រង និងសរុបរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ក្រសួងប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំ
- សហការផ្តល់ព័ត៌មានស្ថិតិជូនក្រសួងផែនការតាមការកំណត់
- រៀបចំរបាយការណ៍និងឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាតរបស់ក្រសួង
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋាននីតិកម្ម
នាយកដ្ឋាននីតិកម្មមានភារកិច្ចដូចខាងក្រោម៖
- សិក្សា ស្រាវជ្រាវ កសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- រៀបចំផែនការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- ជំរុញនិងពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- ពិនិត្យ ផ្តល់យោបល់ កែសម្រួលលើទម្រង់និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- ពិនិត្យតាមដាននិងវាយតម្លៃផលប៉ះពាល់នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- សិក្សា ពិនិត្យលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលមិនសមស្របនឹងវឌ្ឍនភាពសង្គម ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រី គោរពជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេចលើការធ្វើវិសោធនកម្មឬកែសម្រួល
- ប្រមូលផ្តុំ ចងក្រង បោះពុម្ព និងតម្កល់ទុករាល់ឯកសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
- ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- សហការក្នុងការសិក្សាជាមួយអង្គភាពចំណុះរបស់ក្រសួងដែលមានតម្រូវការច្បាប់ឬលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងចូលរួមតាក់តែងសេចក្តីព្រាង និងរៀបចំកិច្ចប្រជុំឬសិក្ខាសាលា ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ
- សហការនិងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំទម្រង់បែបបទនិងនីតិវិធីនៃការផ្តល់សេវាសាធារណៈនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- សហការនិងសម្របសម្រួលការងារកែទម្រង់ច្បាប់ ការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិងកំណែទម្រង់ផ្សេងៗរបស់ក្រសួង
- ចូលរួមពិនិត្យនិងផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្ដួចផ្ដើមដោយក្រសួង ស្ថាប័នផ្សេងទៀត
- សហការជាមួយអង្គភាពចំណុះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំប្រតិទិននៃការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ
នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិមានភារកិច្ចដូចខាងក្រោម៖
- ធ្វើទំនាក់ទំនងនិងបង្កើតកិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយស្ថាប័នជាតិ ជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិ និងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងតំបន់និងលើសកលលោក
- រៀបចំនិងគ្រប់គ្រងរាល់ឯកសារនៃកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិ និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក លើវិស័យវប្បធម៌និងវិចិត្រសិល្បៈ
- សម្របសម្រួលនិងរៀបចំចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា ពិធីសារអន្តរជាតិ ជាមួយនឹងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិនានា
- ពិនិត្យតាមដាន និងផ្សព្វផ្សាយការអនុវត្តកិច្ចព្រមព្រៀង និងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងដៃគូជាតិនិងអន្តរជាតិ ព្រមទាំងជំរុញការអនុវត្តឱ្យទទួលបានជោគជ័យ
- សម្របសម្រួលការងារកិច្ចសហប្រតិបត្តិការអន្តរជាតិនិងកិច្ចការអាស៊ាន
- ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ បណ្តាអង្គទូតនានា ដើម្បីស្វែងរកជំនួយជាថវិកា សម្ភារៈ ឬបច្ចេកទេស ដែលធានាដល់ការការពារ អភិរក្ស និងលើកកម្ពស់វប្បធម៌ជាតិទាំងរូបីនិងអរូបី
- សម្របសម្រួលជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និស្សិត សិស្ស ក្នុងការទៅបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំ និងកម្មវិធីនានានៅក្រៅប្រទេសក្នុងសកម្មភាពវប្បធម៌ ឬទៅធ្វើកម្មសិក្សាផ្សេងៗ
- រៀបចំនិងសម្របសម្រួលបែបបទជូនគណៈប្រតិភូអន្តរជាតិចូលរួមក្នុងសន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ទស្សនកិច្ច ឬក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ
- រៀបចំបែបបទពិធីការ ឯកសារធ្វើដំណើរ និងទម្រង់បែបបទនានាសម្រាប់គណៈប្រតិភូរបស់ក្រសួង ដែលចេញទៅបំពេញទស្សនកិច្ចឬចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗនៅក្រៅប្រទេស និងចងក្រង ឯកសាររបាយការណ៍សម្រាប់ការងារបន្ត
- រៀបចំឯកសារ និងជំនួយស្មារតី សម្រាប់កិច្ចប្រជុំសំខាន់ៗរបស់ថ្នាក់ដឹងនាំជាមួយភាគីពាក់ព័ន្ធក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន
- រៀបចំ និងសម្របសម្រួលកិច្ចប្រជុំសហប្រតិបត្តិការផ្នែកវប្បធម៌របស់អាស៊ាន និងកិច្ចប្រជុំអន្តរជាតិ ដទៃផ្សេងទៀត
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងបរិវត្តកម្មឌីជីថល
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងបរិវត្តកម្មឌីជីថលមានភារកិច្ចដូចខាងក្រោម៖
- រៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងគម្រោងបរិវត្តកម្មឌីជីថលរបស់ក្រសួង
- គ្រប់គ្រង និងធ្វើប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងផ្តល់សេវាឌីជីថលដែលគាំទ្រដល់និរន្តរភាពការងារជាប្រចាំរបស់អង្គភាពក្រោមឱវាទរបស់ក្រសួង
- គ្រប់គ្រងសេវា បណ្តាញតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត បញ្ជូន និងរក្សាទុកទិន្នន័យវប្បធម៌និងសិល្បៈជាតិ ដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
- រៀបចំ អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសម្របសម្រួលការងារបរិវត្តកម្មឌីជីថល ដើម្បីធានានិងគាំទ្រកិច្ចដំណើរការប្រកបដោយប្រសិទ្ធភាព
- កសាងកម្មវិធីផ្នែកទន់ គាំទ្រការធ្វើឌីជីថលូបនីយកម្ម និងឌីជីថលូបនីយកម្មលើប្រព័ន្ធបច្ចេកវិទ្យា
- សម្របសម្រួលរៀបចំនិងគ្រប់គ្រងបណ្តាញប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យារបស់អង្គភាពពាក់ព័ន្ធ
- សម្របសម្រួលក្នុងការធ្វើការត្រួតពិនិត្យលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាថាស្តង់ដារនិងគោលការណ៍សន្តិសុខសាយប័រជានិន្នាការត្រូវបានអនុវត្ត
- សម្របសម្រួល គ្រប់គ្រង និងថែទាំសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលផ្នែកក្នុងក្រសួង ព្រមទាំងរបស់អង្គភាពក្រោមឱវាទរបស់ក្រសួង
- សហការ និងសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលនិងជំនាញឌីជីថលសំខាន់ៗ ជូនមន្ត្រីរាជការក្រោមឱវាទរបស់ក្រសួង
- តាមដាននិងវាយតម្លៃអំពីវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលតាមអង្គភាពក្រោមឱវាទក្រសួង
- សហការជាមួយអន្តរក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា លើការងារធ្វើបរិវត្តកម្មឌីជីថល
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។
មើលបន្ថែម
អគ្គនាយកដ្ឋានបេតិកភណ្ឌអរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ
អគ្គនាយកដ្ឋានបេតិកភណ្ឌអរូបី និងឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ មាននាយកដ្ឋានចំណុះចំនួន ០៦ ដែលមានភារកិច្ចដូចខាងក្រោម៖
នាយកដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី
នាយកដ្ឋានអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីមានភារកិច្ច ដូចខាងក្រោម៖
- ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី
- រៀបចំ និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌនៃបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ
- ការពារ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីរបស់សហគមន៍ និងបុគ្គលដែលពាក់ព័ន្ធ
- សិក្សា ស្រាវជ្រាវ ចងក្រងឯកសារបេតិកភណ្ឌវប្បធម៌អរូបីជាតិ និងស្នើចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
- ជំរុញការអនុវត្ត និងធ្វើរបាយការណ៍វឌ្ឍនភាពជាកាតព្វកិច្ច នូវរាល់បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ
- រៀបចំ និងសម្របសម្រួលការអនុវត្តអំពីប្រព័ន្ធមរតកមនុស្សរស់ ក្នុងការចងក្រងឯកសារ ការ បណ្ដុះបណ្ដាល ការបង្កើតស្នាដៃ ការផ្សព្វផ្សាយ និងការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបី
- សិក្សាស្រាវជ្រាវ និងចងក្រងនូវបេតិកភណ្ឌវប្បធម៌អរូបីប្រឈមនឹងការបាត់បង់ និងដែលបាត់បង់
- ចងក្រងឯកសារសិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដើម្បីទុកជាក្បួនខ្នាតសម្រាប់កំណត់បទដ្ឋានបច្ចេកទេស
- សហការប្រតិបត្តិការភាពជាដៃគូជាមួយវិស័យឯកជន សមាគម អង្គការជាតិ និងអន្តរជាតិ ដើម្បីការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌អរូបី
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួងដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានជំរុញផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ
នាយកដ្ឋានជំរុញផលិតផលវប្បធម៌ច្នៃប្រតិដ្ឋមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រង និងរៀបចំយន្តការលើកកម្ពស់សិល្បៈសិប្បកម្ម និងផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ
- ណែនាំ តម្រង់ទិស និងគ្រប់គ្រងលើគោលការណ៍ជំនាញ ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាពក្នុងការបង្កើតស្នាដៃថ្មីៗនៃផលិតផលនិងសេវាកម្មវប្បធម៌
- ត្រួតពិនិត្យនិងណែនាំការសម្តែង ការបង្ហាញម៉ូដសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការ ដែលមានលក្ខណៈច្នៃប្រតិដ្ឋផ្អែកលើមូលដ្ឋានប្រពៃណី សិល្បៈ និងវប្បធម៌
- ជំរុញ និងធ្វើបច្ចុប្បន្នភាពសិល្បៈសិប្បកម្ម និងស្នាដៃកម្មផលិតផលសិល្បៈវប្បធម៌
- ជំរុញការប្រើប្រាស់ផលិតផលវប្បធម៌ និងច្នៃប្រតិដ្ឋ និងសិក្សាទីផ្សារ
- ពង្រឹងនិងពង្រីកការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងការវិនិយោគលើវិស័យវប្បធម៌
- រៀបចំនិងជំរុញការចូលរួមក្នុងព្រឹត្តិការណ៍នានា ដើម្បីផ្សព្វផ្សាយផលិតផលវប្បធម៌ និងច្នៃប្រតិដ្ឋរបស់កម្ពុជាទាំងក្នុងនិងក្រៅប្រទេស
- ពង្រឹងកិច្ចសហការ និងសម្របសម្រួលបណ្តាញប្រតិបត្តិករនិងតួអង្គ ដើម្បីលើកកម្ពស់ផលិតផលវប្បធម៌ និងសិល្បៈសិប្បកម្ម
- រៀបចំនិងជំរុញយន្តការបណ្តុះបណ្តាលចំណេះដឹងជំនាញជូននវក៍ជន
- សហការ និងសម្របសម្រួលជំរុញឱ្យមានមណ្ឌលអភិវឌ្ឍន៍វប្បធម៌ និងសិល្បៈសិប្បកម្មនៅតាមសហគមន៍
- សម្របសម្រួលនិងតាមដានការអនុវត្តកាតព្វកិច្ចនៃកិច្ចព្រមព្រៀង អនុសញ្ញា និងពិធីសារពាក់ព័ន្ធនឹងការអភិវឌ្ឍវប្បធម៌ និងច្នៃប្រតិដ្ឋ
- លើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ និងជំរុញការច្នៃប្រតិដ្ឋបង្កើតថ្មីផ្នែកវប្បធម៌និងសិល្បៈ
- ជំរុញការអនុវត្តសេដ្ឋកិច្ចច្នៃប្រតិដ្ឋនៅក្នុងវិស័យសិល្បៈវប្បធម៌ ដោយសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ
- សហការរៀបចំលិខិតបទដ្ឋានគតិយុត្តនិងគោលការណ៍ណែនាំ ក្នុងការអភិវឌ្ឍផលិតផលវប្បធម៌ច្នៃប្រតិដ្ឋ និងសិល្បៈសិប្បកម្ម
មើលបន្ថែម
នាយកដ្ឋានសិល្បៈទស្សនីយភាព
នាយកដ្ឋានសិល្បៈទស្សនីយភាពមានភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រង ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍសិល្បៈទស្សនីយភាព
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ ក្បួនខ្នាត ដំឡើងស្នាដៃសិល្បៈទស្សនីយភាពគ្រប់ទម្រង់ និងស្តារឡើងវិញនូវសិល្បៈទស្សនីយភាពដែលកំពុងប្រឈមនឹងការបាត់បង់
- រៀបចំយន្តការផ្សព្វផ្សាយសិល្បៈទស្សនីយភាពគ្រប់ទម្រង់ឱ្យទូលំទូលាយទាំងនៅក្នុង និងក្រៅប្រទេស តាមរយៈការសម្តែងផ្ទាល់ និងការផ្សព្វផ្សាយនៅលើគ្រប់មធ្យោបាយ
- រៀបចំចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិសិល្បៈទស្សនីយភាពទូទាំងប្រទេសសម្រាប់តម្កល់ ទុកជាឯកសារ
- ជំរុញ និងលើកទឹកចិត្តការបង្កើតស្នាដៃថ្មីៗដើម្បីធ្វើឱ្យមានភាពសម្បូរបែបនៃទម្រង់សិល្បៈទស្សនីយភាព
- រៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ និងអន្តរជាតិនានា ដូចជាការសម្តែងសិល្បៈរបាំ ល្ខោន ប្រគំតន្ត្រីបុរាណ និងសម័យ និងមហោស្រពសិល្បៈទស្សនីយភាព
- សហការរៀបចំការបណ្តុះបណ្តាលវគ្គខ្លីៗជំនាញសិល្បៈទស្សនីយភាព ដើម្បីពង្រឹងសមត្ថភាពសិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ
- ពិនិត្យ ផ្តល់អាជ្ញាបណ្ណ អនុញ្ញាតការសម្តែង និងបញ្ឈប់រាល់សកម្មភាពសម្តែងសិល្បៈដែលមានខ្លឹមសារ ធ្វើឱ្យបាត់បង់តម្លៃវប្បធម៌ បាត់បង់តម្លៃស្ត្រីខ្មែរ បាត់បង់គុណធម៌ជាតិ និងសង្គម
- ទំនាក់ទំនង និងសហការជាមួយដៃគូជាតិ អន្តរជាតិ វិស័យឯកជន អង្គការ សមាគមនានា ដើម្បីលើកស្ទួយ និងអភិវឌ្ឍសិល្បៈទស្សនីយភាព
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌មានភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យភាពយន្ត ដែលជាសិល្បៈទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា
- ផលិត ផ្សព្វផ្សាយ គ្រប់គ្រង និងត្រួតពិនិត្យវិស័យវប្បធម៌តាមរូបភាព ភាពយន្ត វីដេអូ និងពហុមេឌីយ៉ា ដោយសហការជាមួយក្រសួងពាក់ព័ន្ធ
- សម្របសម្រួលដឹកនាំរៀបចំយន្តការ និងបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍន៍ ឧស្សាហកម្មភាពយន្តជាតិ
- ជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ការផលិត និងការផ្សព្វផ្សាយសិល្បៈវប្បធម៌កម្ពុជាតាមរយៈភាពយន្តទាំងក្នុង និងក្រៅប្រទេស
- ពិនិត្យ និងផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត ទិដ្ឋាការផ្សព្វផ្សាយ ការផ្អាកជាបណ្តោះអាសន្ន បញ្ឈប់ ការធ្វើអាជីវកម្ម និងសេវាកម្មទាំងឡាយដែលពាក់ព័ន្ធនឹងវិស័យភាពយន្ត
- ស្រាវជ្រាវ ប្រមូលចងក្រង ចុះបញ្ជី និងថែរក្សាឯកសារបេតិកភណ្ឌភាពយន្តជាតិ
- ដឹកនាំ សម្របសម្រួល និងគាំទ្រដល់គ្រប់សកម្មភាពបណ្តុះបណ្តាលជំនាញពាក់ព័ន្ធឧស្សាហកម្មភាពយន្ត
- ទប់ស្កាត់ និងចាត់វិធានការនានាចំពោះការផ្សព្វផ្សាយស្នាដៃភាពយន្ត វីដេអូដែលនាំឱ្យប៉ះពាល់ដល់ ប្រពៃណី ទំនៀមទម្លាប់ សេចក្តីថ្លៃថ្នូរ និងសន្តិសុខជាតិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
- ទំនាក់ទំនង និងសម្របសម្រួលដើម្បីជំរុញផលិតផលភាពយន្តកម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ
- គាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពផលិត ការធ្វើអាជីវកម្ម ការធ្វើសេវាកម្ម ការផ្សព្វផ្សាយស្នាដៃ ភាពយន្តវីដេអូ
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានសៀវភៅនិងការអាន
នាយកដ្ឋានសៀវភៅ និងការអានមានភារកិច្ច ដូចខាងក្រោម៖
- គ្រប់គ្រង ថែរក្សា ការពារ និងលើកតម្កើងរាល់ស្នាដៃនិពន្ធដែលបានរក្សាទុក ដើម្បីតម្កល់ទុកតាមច្បាប់ គ្រប់គ្រងបណ្ណាល័យជាតិ បណ្ណាល័យចល័ត និងបណ្ណាល័យនានានៅតាមរាជធានី ខេត្ត
- គ្រប់គ្រង និងចុះបញ្ជីការបោះពុម្ពផ្សាយសៀវភៅនៅកម្ពុជា តាមរយៈស្តង់ដារលេខសៀវភៅខ្នាតអន្តរជាតិ (ISBN)
- ជំរុញ លើកកម្ពស់ការអាន ការនិពន្ធ និងគ្រប់គ្រងការបោះពុម្ពផ្សព្វផ្សាយសៀវភៅ
- រៀបចំព្រឹត្តិការណ៍នានាដើម្បីជំរុញសាធារណជនចូលរួមលើកកម្ពស់ឧស្សាហកម្មសៀវភៅ
- គាំទ្រ និងលើកទឹកចិត្តដល់អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយសៀវភៅល្អៗ
- សិក្សាស្រាវជ្រាវ ធ្វើបញ្ជីសារពើភណ្ឌបេតិកភណ្ឌឯកសារ និងសាស្ត្រាស្លឹករឹត
- ចងក្រងបញ្ជីគន្ថនិទេសជាតិរាល់ការបោះពុម្ពផ្សាយដែលទាក់ទងនឹងកម្ពុជា
- ពង្រីកសេវាកម្ម និងជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងសាធារណជន
- ពិនិត្យ និងផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត ការផ្អាកជាបណ្តោះអាសន្ន បញ្ឈប់ ការធ្វើអាជីវកម្ម និងសេវាកម្មទាំងឡាយដែលពាក់ព័ន្ធនឹងបើកដំណើរការបណ្ណាគារគ្រប់ប្រភេទ
- សហការរៀបចំយន្តការតាមដានការអនុវត្តច្បាប់ គោលនយោបាយ បទដ្ឋានគតិយុត្ត និងគោលការណ៍ ណែនាំ ដើម្បីអភិរក្សបេតិកភណ្ឌឯកសារ និងអភិវឌ្ឍការអាន ព្រមទាំងឧស្សាហកម្មសៀវភៅនៅកម្ពុជា
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមានភារកិច្ច ដូចខាងក្រោម៖
- រៀបចំបទដ្ឋានគតិយុត្ត និងកម្មវិធីនយោបាយស្តីពីវិស័យសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងក្របខ័ណ្ឌបទប្បញ្ញត្តិជាតិ និងអន្តរជាតិ
- ពង្រឹងយន្តការការគ្រប់គ្រង និងការអនុវត្តច្បាប់ គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ព្រមទាំង បទប្បញ្ញត្តិអនឡាញពាក់ព័ន្ធនឹងវិធានការកិច្ចការពារបច្ចេកវិទ្យា (TPM) និងព័ត៌មានស្តីពីរបបសិទ្ធិ (RMI) ដើម្បីអភិវឌ្ឍវិស័យសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលនៅកម្ពុជា
- អនុវត្តឱ្យបានទូលំទូលាយនូវនយោបាយសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដើម្បីធានាការពារ នូវផលប្រយោជន៍របស់ម្ចាស់សិទ្ធិ និងលើកទឹកចិត្តដល់អ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃឱ្យបង្កើនការ ផលិតនូវផលិតផលខាងវិស័យវប្បធម៌
- សហការចូលរួមរៀបចំនយោបាយសុខដុមនីយកម្មប្រព័ន្ធសិទ្ធិអ្នកនិពន្ធកម្ពុជា ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយសមធម៌ ក្នុងទិសដៅលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន ការអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសក្នុងបរិស្ថានឌីជីថល
- ចូលរួមសម្របសម្រួល សិក្សាស្រាវជ្រាវ និងការអនុវត្តកាតព្វកិច្ចរបស់កម្ពុជាជាភាគីនៃអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិនានាពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
- សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិនានា ព្រមទាំងចំណេះដឹងសិទ្ធិអ្នកនិពន្ធ ដល់សាធារណជន អ្នកនិពន្ធ សិល្បករ មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធដទៃទៀត
- ធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្តល់ព័ត៌មាន និងសេវាជាសាធារណៈ ដើម្បីពង្រឹងគុណភាព សេវា និងអភិវឌ្ឍចំណេះដឹងសិទ្ធិអ្នកនិពន្ធនៅកម្ពុជា
- រៀបចំព្រឹត្តិការណ៍ទាក់ទងសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងទិវាកម្មសិទ្ធិបញ្ញាសម្រាប់ផ្លាស់ប្តូរបទពិសោធ ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ស្នាដៃ និងបច្ចេកវិទ្យា
- សហការសម្របសម្រួលជាមួយដៃគូឯកជន អាជ្ញាធរមានសមត្ថកិច្ច តុលាការ អង្គការជាតិ អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត
- សម្រុះសម្រួលវិវាទសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលក្រៅប្រព័ន្ធតុលាការ
- គ្រប់គ្រង និងសម្របសម្រួលការងារលើកិច្ចការធុរកិច្ច អាជ្ញាបណ្ណអាជីវកម្ម ភ្នាក់ងារសិទ្ធិអ្នកនិពន្ធ និងកិច្ចការអង្គភាពគ្រប់គ្រងសិទ្ធិរួម
- ផ្តល់ការប្រឹក្សាយោបល់ផ្នែកសិទ្ធិអ្នកនិពន្ធជូនសាធារណជន មេធាវី មន្ត្រីអនុវត្តច្បាប់ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត
- ចុះបញ្ជីស្នាដៃ និងផ្តល់អាជ្ញាបណ្ណសេវាសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
អគ្គនាយកដ្ឋានបេតិកភណ្ឌ
អគ្គនាយកដ្ឋានបេតិកភណ្ឌ មាននាយកដ្ឋានចំណុះចំនួន ០៤ ដែលមានភារកិច្ចដូចខាងក្រោម៖
នាយកដ្ឋានបុរាណវត្ថុ និងបញ្ជីសារពើភណ្ឌ
នាយកដ្ឋានបុរាណវត្ថុនិងបញ្ជីសារពើភណ្ឌមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងមូលដ្ឋានប្រព័ន្ធទិន្នន័យ និងបញ្ជីសារពើភណ្ឌសម្បត្តិវប្បធម៌ដោយធ្វើចំណាត់ថ្នាក់ទៅជាបេតិកភណ្ឌវប្បធម៌ជាតិ
- សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំក្នុងការគ្រប់គ្រងការនាំចេញ នាំចូលវត្ថុសិល្បៈ
- សហការ និងចូលរួមត្រួតពិនិត្យ និងផ្ដល់លិខិតអនុញ្ញាតសម្រាប់ការនាំចេញ នាំចូលវត្ថុសិល្បៈ
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ ថែរក្សា និងអភិរក្សវត្ថុបុរាណ
- សហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងការអប់រំ ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងគោលបំណងពង្រឹងការថែរក្សា ការពារបេតិកភណ្ឌ និងលើកតម្លៃសម្បត្តិវប្បធម៌ជាតិ
- សហការជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងចាត់វិធានការលើបទល្មើសបំផ្លិចបំផ្លាញ ចរាចរ និងជួញដូរវត្ថុបុរាណដោយខុសច្បាប់
- សហការសម្របសម្រួលក្នុងការទាមទារបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរដែលត្រូវបានលួច និងកាន់កាប់ខុសច្បាប់ទាំងក្នុង និងក្រៅប្រទេស
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានសារមន្ទីរ
នាយកដ្ឋានសារមន្ទីរមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រង និងសហការជាមួយបណ្តាសារមន្ទីររដ្ឋ និងសារមន្ទីរឯកជនគ្រប់ប្រភេទនៅទូទាំងប្រទេស
- គ្រប់គ្រង អភិរក្ស ថែរក្សា ជួសជុលសមុច្ច័យ និងជំរុញធ្វើឱ្យមានភាពសម្បូរណ៍បែបនៃសមុច្ច័យសាធារណៈ
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ ចុះបញ្ជីសមុច្ច័យ រៀបចំកាតាឡុក និងតាំងពិព័រណ៍ ដើម្បីការអប់រំផ្សព្វផ្សាយដល់សាធារណៈ
- ពង្រឹងការអភិរក្សសមុច្ច័យ ដោយសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការជំរុញការអភិវឌ្ឍ និងការបង្កើតសារមន្ទីរ
- សហការ និងចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ ដើម្បីគ្រប់គ្រងសមុច្ច័យនិងដំណើរការសារមន្ទីរ
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានអភិរក្សសំណង់បេតិកភណ្ឌ
នាយកដ្ឋានអភិរក្សសំណង់បេតិកភណ្ឌមានភារកិច្ចដូចខាងក្រោម៖
- ថែរក្សា ការពារ ជួសជុលសំណង់បេតិកភណ្ឌ និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ដោយសហការជាមួយភាគីដែលពាក់ព័ន្ធ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ចុះបញ្ជីសារពើភណ្ឌ និងចាត់ថ្នាក់ជាសំណង់បេតិកភណ្ឌ និងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌
- សហការរៀបចំឯកសារស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ ក្នុងបញ្ជីបេតិកភណ្ឌថ្នាក់តំបន់ និងពិភពលោក របស់អង្គការយូណេស្កូឬស្ថាប័នអន្តរជាតិផ្សេងទៀត
- សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធក្នុងការទប់ស្កាត់ និងចាត់វិធានការលើបទល្មើសបំផ្លិចបំផ្លាញសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
នាយកដ្ឋានបុរាណវិទ្យា
នាយកដ្ឋានបុរាណវិទ្យាមានភារកិច្ចដូចខាងក្រោម៖
- ស្រាវជ្រាវ កំណត់ទីតាំង ចុះបញ្ជីសារពើភណ្ឌ និងធ្វើចំណាត់ថ្នាក់បុរាណស្ថាន ស្ថានីយបុរាណ ដែលនៅលើដី ក្រោមដី និងក្រោមទឹក
- ធ្វើកំណាយបុរាណវិទ្យាលើទីតាំងបុរាណដ្ឋាន និងទីតាំងផ្សេងទៀតដែលមានសារៈសំខាន់សម្រាប់ ការយល់ដឹងពីសង្គម និងវប្បធម៌
- សហការនិងចូលរួមធ្វើផែនទី កំណត់ព្រំប្រទល់ និងបោះបង្គោលតំបន់ការពារបុរាណស្ថាន
- សហការនិងចូលរួមក្នុងការពិនិត្យ និងវាយតម្លៃរាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគនានាដែល មានផលប៉ះពាល់បុរាណស្ថាន ដើម្បីផ្តល់យោបល់ជូនស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ
- សិក្សាវិភាគ អភិរក្ស ជួសជុលសំណាកផ្សេងៗ ដែលបានពីកំណាយ
- ត្រួតពិនិត្យ ចុះបញ្ជីរវត្ថុ និងសំណាកផ្សេងៗដែលបានពីកំណាយ មុននឹងអនុញ្ញាតឱ្យធ្វើការនាំចេញ ទៅវិភាគនៅក្រៅប្រទេស
- បោះពុម្ព ផ្សព្វផ្សាយសៀវភៅព័ត៌មានបុរាណស្ថាន និងលទ្ធផលកំណាយបុរាណវិទ្យា
- សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធក្នុងការទប់ស្កាត់ និងចាត់វិធានការ លើបទល្មើសបំផ្លិចបំផ្លាញបុរាណស្ថាន
- ធ្វើកំណាយបង្ការ ឬកំណាយសង្គ្រោះទីតាំង ឬតំបន់បេតិកភណ្ឌដែលជាគម្រោងអភិវឌ្ឍន៍ និង វិនិយោគនានា
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។
មើលបន្ថែម
