វិស័យភាពយន្ត
អំពី
វិស័យភាពយន្ត
វិស័យភាពយន្ត ត្រូវបានចាត់ជាឧស្សាហកម្មភាពយន្ត និងជាផ្នែកសំខាន់មួយនៃឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ ដែលមានតួនាទីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងផ្សព្វផ្សាយអត្តសញ្ញាណជាតិទៅកាន់ឆាកអន្តរជាតិ។ ក្នុងបរិបទនៃគោលនយោបាយកសាងរដ្ឋាភិបាលឌីជីថល ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្កើតប្រព័ន្ធសេវាឌីជីថលនេះ ដើម្បីឱ្យការផ្តល់សេវាសាធារណៈក្នុងវិស័យភាពយន្តកាន់តែមានប្រសិទ្ធភាព តម្លាភាព និងងាយស្រួលប្រើប្រាស់។
នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ មានភារកិច្ចគ្រប់គ្រង លើកទឹកចិត្ត និងអភិវឌ្ឍឧស្សាហកម្មភាពយន្ត ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ការពារតម្លៃវប្បធម៌ និងផ្សព្វផ្សាយសក្ដានុពលជាតិ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវាសាធារណៈនិងព័ត៌មានជាសកល តាមរយៈប្រព័ន្ធអនឡាញ។
ប្រព័ន្ធសេវាឌីជីថលនេះ ជួយឱ្យផលិតករ អាជីវករ និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តជាតិនិងអន្តរជាតិ អាចស្នើសុំសេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងទទួលបានព័ត៌មានសំខាន់ៗនៅក្នុងឧស្សាហកម្មភាពយន្តកម្ពុជាបានយ៉ាងងាយស្រួល ដូចខាងក្រោម៖
- សេវាស្នើសុំថតភាពយន្ត
- សេវាស្នើសុំចុះបញ្ជីភាពយន្តនាំចូលពីបរទេស
- សេវាស្នើសុំពិនិត្យ ផ្តល់ទិដ្ឋាការ និងធ្វើចំណាត់ថ្នាក់ភាពយន្ត
- សេវាស្នើសុំថតភាពយន្តបរទេស
- សម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ
- ផ្តល់ព័ត៌មាន និងពិគ្រោះយោបល់អំពីការផលិតភាពយន្ត និងគាំទ្រកិច្ចសហប្រតិបត្តិការភាពយន្តអន្តរជាតិ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ របស់ស្ថាប័នតាមរយៈតំណភ្ជាប់ខាងក្រោម៖
ទម្រង់បែបបទស្នើសុំ
ព័ត៌មានទំនាក់ទំនង
អាសយដ្ឋាន
អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លេខទូរស័ព្ទ
ម៉ោងធ្វើការ
ចាប់ពីថ្ងៃចន្ទ័ ដល់ ថ្ងៃសុក្រ
ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច
អាសយដ្ឋានអ៉ីម៉ែល
ទាក់ទងលម្អិតតាមរយៈ
ឈ្មោះ៖ លោកស្រី ឆន រតនា
តួនាទី៖ ប្រធានការិយាល័យពិនិត្យខ្លឹមសាររូបភាព និងចំណាត់ថ្នាក់រូបភាព
អ៉ីម៉ែល៖ chhornratana99@gmail.com
លេខទូរស័ព្ទ៖ (+៨៥៥) ៩៨ ៣៤៤ ៦៦៥
