ការស្នើសុំលិខិតអនុញ្ញាតនាំចេញ – នាំចូលវត្ថុសិល្បៈ
នីតិវិធីស្នើសុំលិខិតអនុញ្ញាតនាំចេញនាំចូលវត្ថុសិល្បៈ
តាមប្រព័ន្ធបញ្ជរតែមួយជាតិ
ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដឹកជញ្ជូន
- ក្រុមហ៊ុន ឬភ្នាក់ងារដែលមានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ តាមរយៈគេហទំព័រ https://live.nsw.gov.kh/
- ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដែលមិនទាន់មានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមចូលទៅកាន់វេបសាយខាងលើ រួចបំពេញទិន្នន័យក្នុងប្រអប់ព័ត៌មាននិងភ្ជាប់ឯកសារពាក់ព័ន្ធនានា (វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ បណ្ណប៉ាតង់ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ…)
- គណនីដែលបានស្នើហើយ នឹងទទួលបានការឆ្លើយតបតាមអ៊ីម៉ែលដោយក្រុមការងារបញ្ជរតែមួយជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រាប់នីតិវិធីបន្ទាប់។
ចំពោះអតិថិជនទូទៅដែលពុំមានគណនីប្រើប្រាស់ប្រព័ន្ធ
និងមានបំណងនាំចេញ ឬនាំចូលវត្ថុសិល្បៈផ្ទាល់ខ្លួន
ចំពោះអតិថិជនឬសាធារណជនទូទៅដែលមានបំណងនាំចេញ ឬនាំចូលវត្ថុសិល្បៈផ្ទាល់ខ្លួន តែពុំមានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ សូមទំនាក់ទំនងមកកាន់នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបដែលបានទទួលប្រតិភូកម្មការងារដើម្បីបំពេញបែបបទនីតិវិធីស្នើសុំលិខិតអនុញ្ញាតជូនតាមរយៈទំនាក់ទំនងដូចខាងក្រោម៖
នាយកដ្ឋានបុរាណវត្ថុ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
លេខទូរស័ព្ទ
(+៨៥៥) ២៣ ៧២៧ ០០៩
អ៉ីម៉ែល
ហ្វេកបុកផេក
នាយកដ្ឋានបុរាណវត្ថុ Department of Antiquities
អាសយដ្ឋាន
មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
មន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប
លេខទូរស័ព្ទ
(+៨៥៥) ៦៣ ២១០ ៧២១
អ៉ីម៉ែល
culture.sr@gmail.com
អាសយដ្ឋាន
ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
ក្រុមហ៊ុន ឬភ្នាក់ងារដែលមានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ អាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ តាមរយៈគេហទំព័រខាងក្រោមនេះ
ឯកសារភ្ជាប់
- លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
- បញ្ជីព័ត៌មានវត្ថុសិល្បៈ
- រូបថតវត្ថុសិល្បៈមានគុណភាពខ្ពស់
- វិក័យប័ត្រជាវពីហាងលក់វត្ថុសិល្បៈ
- លិខិតបញ្ជាក់ទីតាំងប្រភពករណីវត្ថុសិល្បៈចម្លងដូច
ការបង់កម្រៃសេវា
ការទូទាត់កម្រៃសេវា អ្នកស្នើសុំលិខិតអនុញ្ញាតអាចបង់កម្រៃសេវាតាមពីររបៀប៖
- ទី១៖ គឺការទូទាត់ជាសាច់ប្រាក់ផ្ទាល់ ទៅកាន់មន្ត្រីទទួលបន្ទុកនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬជាមួយបញ្ជរធនាគាអេស៊ីលីដា
- ទី២៖ ទូទាត់តាមមធ្យោបាយអេឡិចត្រូនិច ដោយស្កេន QR-Code ។
តារាងកម្រៃសេវាត្រួតពិនិត្យវត្ថុសិល្បៈ
ព័ត៌មានទំនាក់ទំនង
អាសយដ្ឋាន
ផ្លូវលេខ ២២៧, មហាវិថី ព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌ ចំការមន, រាជធានីភ្នំពេញ ១២៣០៥, ព្រះរាជាណាចក្រកម្ពុជា។
