នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Hemant Meena អ្នកអភិរក្សជាន់ខ្ពស់ និងជាប្រធានក្រុម នៃគម្រោងជួសជុលស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា Archaeological Survey of India (ASI)បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលខ្លោងទ្វារខាងកើត និងខាងត្បូងប្រាសាទតាព្រហ្ម។ ការចុះពិនិត្យនេះ គឺដើម្បីតាមដាន និងផ្តល់អនុសាសន៍កែលម្អបន្ថែម ដើម្បីឱ្យគម្រោងជួសជុលកាន់តែល្អប្រសើរ និងត្រឹមត្រូវតាមបទដ្ឋាន។
សូមជម្រាបថា គម្រោងជួសជុលខ្លោងទ្វារកើតប្រាសាទតាព្រហ្ម ចាប់ផ្តើមដំណើរការនៅឆ្នាំ២០២២ និងខ្លោងទ្វារខាងត្បូងដំណើរការនៅឆ្នាំ២០២៣។ គម្រោងទាំងនេះស្ថិតក្នុងគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ រដ្ឋ ផល្លីន និងសឿន ប៊ុនស៊រ






