នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលនិងរៀបចំសោភ័ណភាពការដ្ឋានប្រាសាទមេបុណ្យខាងលិច ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលគ្រោងធ្វើនៅក្នុងខែ វិច្ឆិកា ខាងមុខ៕






