ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូននិវត្តជន សិល្បករ សិប្បករ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យវប្បធម៌

កម្មវិធីនេះមានការចូលរួមពីសិល្បករ សិប្បករ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យវប្បធម៌សរុបចំនួន ២៥១នាក់ មកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ពិធីនេះមិនត្រឹមតែជាការជួបជុំសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរព ការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះព្រឹទ្ធាចារ្យ សិល្បករ សិប្បករ និងអ្នកជំនាញ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងចំណេះដឹងពេញមួយជីវិត ដើម្បីថែរក្សា អភិរក្ស និងបន្សល់ទុកនូវមរតកសិល្បៈ និងវប្បធម៌ដ៏មានតម្លៃសម្រាប់ជាតិ។ ការយកចិត្តទុកដាក់ចំពោះពួកគាត់ គឺជាការរួមចំណែកថែរក្សាមរតកវប្បធម៌ជាតិ និងធានាឱ្យចំណេះដឹង ជំនាញ និងបទពិសោធន៍ដ៏មានតម្លៃទាំងនេះ បន្តទៅកាន់យុវជនជំនាន់ក្រោយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់សិល្បករ សិប្បករ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យវប្បធម៌។