១. ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៖ កម្មវិធីសម្ពោធពិព័រណ៍ក្រោមប្រធានបទ “Luminous Brilliance: The Artistry of Zibo Liuli” ដែលរៀបចំឡើងនៅ POLY MGM MUSEUM។ ពិព័រណ៍នេះរៀបចំឡើង ក្នុងគោលបំណងឱ្យស្របទៅតាមផែនការជាតិចិនសម្រាប់ការជម្រុញកិច្ចការវប្បធម៌ ពន្លឿនការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងការលើកកម្ពស់ការយល់ដឹងជាសាកលអំពីអរិយធម៌ចិន តាមរយៈការពង្រឹងការការពារបេតិកភណ្ឌវប្បធម៌អរូបី។
២. ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តមអគ្គលេខាធិការ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកលើកទី១២ ដែលរៀបចំឡើងនៅសណ្ឋាគារ MGM Cotai។ ជាមួយនឹងប្រធានបទ “Crisis, Resilience, Evolution: Building a Tourism Economy for a Shared Future” ឯកឧត្តមអគ្គលេខាធិការ បានអញ្ជើញឡើងធ្វើបទអន្តរាគមន៍ស្តីពី “Multilateral Collaboration and Exchanges Among Civilizations—The Path of Partnership for Asian Cultural Heritage Conservation” ដែលផ្តោតសំខាន់ទៅលើបេសកកម្ម គោលដៅ និងការងាររបស់សម្ព័ន្ធភាពសម្រាប់បេតិភណ្ឌវប្បធម៌អាស៊ីក្នុងការការពារបេតិកភណ្ឌ។






