ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី

កិច្ចប្រជុំលើកទី៤នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ត្រូវបានរៀបចំឡើងនៅទីក្រុងហ័ងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហការរវាងសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និងមានប្រទេសនិងអង្គការអន្តរជាតិចូលរួមចំនួន ២៥។

កិច្ចប្រជុំនេះ ផ្តោតលើរបៀបវារៈសំខាន់ចំនួន ៣គឺ ១.ការប្រកាសអំពីសមាជិកថ្មី ២.វិសោធនកម្មលក្ខន្តិកៈ និង៣.របាយការណ៍ការងារសម្រាប់ឆ្នាំ ២០២៥-២០២៦ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦-២០២៧

ចំពោះកិច្ចប្រជុំនេះ គណៈប្រតិភូដែលបានអញ្ជើញចូលរួមរួមមាន ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ ចូលរួមក្នុងនាមជាអគ្គលេខាធិការនៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ី ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ចូលរួមតំណាងកម្ពុជាក្នុងនាមជាប្រទេសសមាជិក លោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យានិងអភិរក្សនៃអាជ្ញាធរជាតិសំបូរព្រៃគុក។

សូមបញ្ជាក់ថា សព្វថ្ងៃសម្ព័ន្ធភាពសម្រាប់បេតិកភណ្ឌវប្បធម៌អាស៊ីមានប្រទេសជាសមាជិកចំនួន ១៦ ប្រទេសអង្កេតការណ៍ចំនួន ៥ និងប្រទេសដៃគូចំនួន ៥៕