ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


វិស័យភាពយន្ត

អំពី
វិស័យភាពយន្ត

នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ មានភារកិច្ចគ្រប់គ្រង លើកទឹកចិត្ត និងអភិវឌ្ឍឧស្សាហកម្មភាពយន្ត ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ការពារតម្លៃវប្បធម៌ និងផ្សព្វផ្សាយសក្ដានុពលជាតិ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនសេវាសាធារណៈនិងព័ត៌មានជាសកល តាមរយៈប្រព័ន្ធអនឡាញ។

ប្រព័ន្ធសេវាឌីជីថលនេះ ជួយឱ្យផលិតករ អាជីវករ និងអ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តជាតិនិងអន្តរជាតិ អាចស្នើសុំសេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងទទួលបានព័ត៌មានសំខាន់ៗនៅក្នុងឧស្សាហកម្មភាពយន្តកម្ពុជាបានយ៉ាងងាយស្រួល ដូចខាងក្រោម៖

  • សេវាស្នើសុំថតភាពយន្ត
  • សេវាស្នើសុំចុះបញ្ជីភាពយន្តនាំចូលពីបរទេស
  • សេវាស្នើសុំពិនិត្យ ផ្តល់ទិដ្ឋាការ និងធ្វើចំណាត់ថ្នាក់ភាពយន្ត
  • សេវាស្នើសុំថតភាពយន្តបរទេស
  • សម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ
  • ផ្តល់ព័ត៌មាន និងពិគ្រោះយោបល់អំពីការផលិតភាពយន្ត និងគាំទ្រកិច្ចសហប្រតិបត្តិការភាពយន្តអន្តរជាតិ។

ទម្រង់បែបបទស្នើសុំ

ព័ត៌មានទំនាក់ទំនង

អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចាប់ពីថ្ងៃចន្ទ័ ដល់ ថ្ងៃសុក្រ
ពីម៉ោង ៨:០០ ព្រឹក ដល់ ៥:០០ ល្ងាច