ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ការស្នើសុំលិខិតអនុញ្ញាតនាំចេញ – នាំចូលវត្ថុសិល្បៈ

នីតិវិធីស្នើសុំលិខិតអនុញ្ញាតនាំចេញនាំចូលវត្ថុសិល្បៈ
តាមប្រព័ន្ធបញ្ជរតែមួយជាតិ

ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដឹកជញ្ជូន

  • ក្រុមហ៊ុន ឬភ្នាក់ងារដែលមានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលវត្ថុសិល្បៈ តាមរយៈគេហទំព័រ https://live.nsw.gov.kh/
  • ចំពោះក្រុមហ៊ុន ឬភ្នាក់ងារដែលមិនទាន់មានគណនីប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមចូលទៅកាន់វេបសាយខាងលើ រួចបំពេញទិន្នន័យក្នុងប្រអប់ព័ត៌មាននិងភ្ជាប់ឯកសារពាក់ព័ន្ធនានា (វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ បណ្ណប៉ាតង់ លិខិតឆ្លងដែន ឬអត្តសញ្ញាណបណ្ណ…)
  • គណនីដែលបានស្នើហើយ នឹងទទួលបានការឆ្លើយតបតាមអ៊ីម៉ែលដោយក្រុមការងារបញ្ជរតែមួយជាតិ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្រាប់នីតិវិធីបន្ទាប់។

ចំពោះអតិថិជនទូទៅដែលពុំមានគណនីប្រើប្រាស់ប្រព័ន្ធ 

និងមានបំណងនាំចេញ ឬនាំចូលវត្ថុសិល្បៈផ្ទាល់ខ្លួន

ឯកសារភ្ជាប់

  1. លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ
  2. បញ្ជីព័ត៌មានវត្ថុសិល្បៈ
  3. រូបថតវត្ថុសិល្បៈមានគុណភាពខ្ពស់
  4. វិក័យប័ត្រជាវពីហាងលក់វត្ថុសិល្បៈ
  5. លិខិតបញ្ជាក់ទីតាំងប្រភពករណីវត្ថុសិល្បៈចម្លងដូច

ការបង់កម្រៃសេវា

  • ទី១៖ គឺការទូទាត់ជាសាច់ប្រាក់ផ្ទាល់ ទៅកាន់មន្ត្រីទទួលបន្ទុកនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬជាមួយបញ្ជរធនាគាអេស៊ីលីដា
  • ទី២៖ ទូទាត់តាមមធ្យោបាយអេឡិចត្រូនិច ដោយស្កេន QR-Code ។

ព័ត៌មានទំនាក់ទំនង

ផ្លូវលេខ ២២៧, មហាវិថី ព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌ ចំការមន, រាជធានីភ្នំពេញ ១២៣០៥, ព្រះរាជាណាចក្រកម្ពុជា។