ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


សេវាផ្នែកសិទ្ធិអ្នកនិពន្ធ

អំពីនាយកដ្ឋាន

  • លើកកម្មវិធីនយោបាយស្តីពីវិស័យសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ស្របតាមការវិវឌ្ឍន៍នៃប្រទេសជាតិ និងសកលលោក
  • អនុវត្តទូលំទូលាយនយោបាយសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ក្នុងគោលដៅជំរុញលើកទឹកចិត្ត ក្នុងការការពារស្នាដៃ និងការបង្កើតផលិតផលថ្មីខាងវិស័យវប្បធម៌
  • គ្រប់គ្រង សម្របសម្រួល និងធ្វើឱ្យប្រសើរនូវការអនុវត្តន៍ច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
  • គ្រប់គ្រង សម្របសម្រួលការងារជាមួយអង្គភាពគ្រប់គ្រងសិទ្ធិរួម
  • ផ្តល់ការណែនាំផ្នែកច្បាប់និងបច្ចេកទេសលើវិស័យសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
  • សិក្សា ស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
  • ចុះបញ្ជីការពារស្នាដៃ និងផ្តល់លិខិតអនុញ្ញាតផ្សេងៗពាក់ព័ន្ធនឹងវិស័យសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
  • ការទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយ ដៃគូជាតិ តំបន់ និងអន្តរជាតិដែលទាក់ទងនឹងសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

កម្រងសេវាសាធារណៈ
នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល

ក. ការផ្តល់លិខិតអនុញ្ញាតសិទ្ធិប្រើប្រាស់លើស្នាដៃអក្សរសាស្រ្តគ្មានអ្នកទទួលមរតក ឬ គ្មានមតកសាសន៍

ខ. ការផ្តល់លិខិតអនុញ្ញាតសិទ្ធិធ្វើអាជីវកម្មលើស្នាដៃតូរ្យតន្រ្តីគ្មានអ្នកទទួលមរតក ឬ គ្មានមតកសាសន៍

គ. ការផ្តល់លិខិតអនុញ្ញាតសិទ្ធិធ្វើអាជីវកម្មលើស្នាដៃសោតទស្សន៍គ្មានអ្នកទទួលមរតក ឬ គ្មានមតកសាសន៍

ឃ.ការផ្តល់លិខិតអនុញ្ញាតសិទ្ធិធ្វើអាជីវកម្មលើស្នាដៃទស្សនីយភាពគ្មានអ្នកទទួលមរតក ឬ គ្មានមតកសាសន៍

ង. ការផ្តល់លិខិតអនុញ្ញាតសិទ្ធិធ្វើអាជីវកម្មលើស្នាដៃសិល្បៈសូនរូបគ្មានអ្នកទទួលមរតក ឬ គ្មានមតកសាសន៍

ច. ការផ្តល់លិខិតបញ្ជាក់ការចុះបញ្ជីការពារស្នាដៃ

ឆ.ការផ្តល់លិខិតអនុញ្ញាត

ជ. ការប្រើប្រាស់រូបប្រាសាទបេតិកភ័ណ្ឌដើម្បីធ្វើអាជីវកម្ម

ព័ត៌មានទំនាក់ទំនង

មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ១២៣០៥