ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ក្រុមសិល្បៈកម្ពុជា ចំនួន ១៥នាក់ ដឹកនាំដោយលោក គង់ សុទ្ធារិទ្ធិ និងលោកស្រី ម៉េង កុសុម៉ា បាននាំយកនូវទម្រង់របាំបុរាណ និងប្រពៃណី មកចូលរួមសម្ដែងក្នុងមហោស្រពវប្បធម៌ និងសិល្បៈនៃប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង លើកទី១៤ នៅទីក្រុងជីងហុង (Jinghong) តំបន់ស្វយ័តស៊ីស៊ុងបាណា (Xishuangbanna)។

ក្រុមសិល្បៈកម្ពុជា ចំនួន ១៥នាក់ ដឹកនាំដោយលោក គង់ សុទ្ធារិទ្ធិ និងលោកស្រី ម៉េង កុសុម៉ា បាននាំយកនូវទម្រង់របាំបុរាណ និងប្រពៃណី មកចូលរួមសម្ដែងក្នុងមហោស្រពវប្បធម៌ និងសិល្បៈនៃប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង លើកទី១៤ នៅទីក្រុងជីងហុង (Jinghong) តំបន់ស្វយ័តស៊ីស៊ុងបាណា (Xishuangbanna)។

បន្ទាប់ពីការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់រយៈពេល ០២ថ្ងៃពេញរួចមក នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសាលមហោស្រពនៃឧទ្យាជាតិ Min Tang គណៈប្រតិភូមកពីប្រទេសទាំង៦ ក្នុងតំបន់មេគង្គ-ឡានឆាង បានអញ្ជើញចូលរួមពិធីបើកមហោស្រពវប្បធម៌ និងសិល្បៈនៃប្រទេសតំបន់ទន្លេមេគង្គ-ឡានឆាង លើកទី១៤ ដែលមានថ្នាក់ដឹកនាំខេត្តយូណាន និងថ្នាក់ដឹកនាំនៃតំបន់ស្វយ័តស៊ីស៊ុងបាណា។

ទស្សនិកជនប្រមាណ ២០០០នាក់ បានចូលទស្សនាការសម្ដែងសិល្បៈក្នុងឱកាសនេះពិធីមហោស្រពសិល្បៈនេះ ដែលមានការសម្ដែងនូវទម្រង់សិល្បៈចម្រុះ (បុរាណ ប្រពៃណី ចម្រៀង តន្ត្រី សហសម័យ និងក្រុមតន្ត្រីសំឡេងស្រាល ជាដើម។ល។ ការសម្ដែងបានបង្ហាញពីភាពចម្រុះពណ៌នៃទម្រង់សិល្បៈល្អវិចិត្ររបស់ប្រទេសនីមួយៗ ឡើងថ្លែងក្នុងឱកាសនោះឯកឧត្តម MA ZHIGANG អគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីសចិនប្រចាំតំបន់ស្វយ័តស៊ីស៊ុងបាណា និងឯកឧត្តម DAO WEN អភិបាលនៃតំបន់ស្វយ័តស៊ីស៊ុងបាណា បានលើកឡើងថាកម្មវិធីខាងលើនេះ វាមិនត្រឹមតែជាការបង្ហាញអំពីការផ្លាស់ប្ដូរសិល្បៈ ប៉ុន្តែវាជាការចូលរួមអភិរក្សនូវសម្បត្តិវប្បធម៌ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ការជំរុញចរន្តទេសចរណ៍ ការបើកចំហរទីផ្សារការងារនិងពាណិជ្ជកម្ម ថែមទាំងជាការទូតវប្បធម៌ដ៏ចាំបាច់ដែលត្រូវធ្វើ និងបន្តធ្វើ មិនតែប៉ុណ្ណោះប្ដេជ្ញាចូលរួមថែរក្សាកិច្ចសហការល្អរវាងប្រទេសក្នុងតំបន់តាមរយៈការចូលរួមថែរក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ នាថ្ងៃបន្ទាប់ក្រុមសិល្បៈទាំងអស់ បានបន្តដំណើរទៅវេទិកាមុខទន្លេ Jinghong ដើម្បីសម្ដែងសិល្បៈរួមគ្នា ជូនដល់មហាជនបានទស្សនាជាសាធារណៈ។

ក្រៅពីកិច្ចការសំខាន់នៃកម្មវិធីសម្ដែងសិល្បៈនាខាងលើនេះ គណៈកម្មការបានរៀបចំដំណើរទស្សនកិច្ចជូនប្រតិភូសិល្បៈកម្ពុជា និងប្រតិភូសិល្បៈទាំងអស់ឱ្យបានទៅទស្សនកិច្ចស្វែងយល់អំពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ សារមន្ទីរសិល្បៈ និងភូមិជនជាតិដើមភាគតិច ដែលស្ថិតនៅក្នុងតំបន់ស្វយ័តស៊ីស៊ុងបាណា នេះផងដែរ៕