ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំដោយ លោកជំទាវ រស់ សារូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ នៅថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកសម្ភារៈប្រើប្រាស់ទៅជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៧៩៥​ ខេត្តព្រះវិហារ​ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៩០៥​ ខេត្តឧត្ដរមានជ័យ​ ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន។

នាឱកាសនោះដែរ លោកជំទាវ រស់ សារូ អនុរដ្ឋលេខាធិការ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក និងការយកចិត្តទុកដាក់​របស់ លោកជំទាវបណ្ឌិតសភាចារ្យ​ ជូនចំពោះបងប្អូនកងម្លាំង​នគរបាលយើង ហើយលោកជំទាវបណ្ឌិតសភាចារ្យ​ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ​៧៩៥​ និងលេខ៩០៥ ​ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី​ ការពារប្រជាជនប្រកបដោយភាពអង់អាចក្លាហាន​។

សម្ភារៈប្រើប្រាស់ដែលបានផ្តល់ជូន រួមមាន៖

− សម្រាប់កងវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ៧៩៥៖
១. ម៉ាស៊ីនភ្លើងយួដៃ NIKATEC​ ចំនួន ២ គ្រឿង
២. តង់សម្រាប់ធ្វើជម្រក ទំហំ ៤ X ៦ ចំនួន ​២៥​ តង់

− សម្រាប់កងវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ៩០៥៖
១. បន្ទះសូឡា 200W + Power Station ១៥00V​ ចំនួន ១ ឈុត
២. ប្រព័ន្ធចម្រោះផលិតទឹកស្អាត​ចំនួន ២ឈុត
៣. ឧបករណ៍តភ្ជាប់​១ ឈុត
៤. ម៉ាស៊ីនភ្លើងយួដៃ NIKATEC ចំនួន ​២ គ្រឿង
៥. តង់សម្រាប់ធ្វើជម្រក ទំហំ ៤ X ៦ ចំនួន ​២៥​ តង់