
ព៌ត័មាន និងព្រឹត្តិការណ៍

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចុះពិនិត្យការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង្អុលបង្ហាញពីទស្សនវិស័យនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ។
អានបន្ថែម: នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញចុះពិនិត្យការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង្អុលបង្ហាញពីទស្សនវិស័យនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ។លោកជំទាវបណ្ឌិតសភាចារ្យ ពិនិត្យមើលស្ថានភាពជាក់ស្តែង និងផ្ដល់អនុសាសន៍ណែនាំក្នុងការកែលម្អផ្លូវទស្សនានៅប្រាសាទអង្គរវត្ត ដែលអាចផ្ដល់បទពិសោធន៍ថ្មី ជូនភ្ញៀវមកទស្សនា ព្រមទាំងគិតគូរយ៉ាងល្អិតល្អន់សម្រាប់ការរៀបចំទទួលការទស្សនារបស់គណ:ប្រតិភូនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ៕

អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងនៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជួបពិភាក្សាការងារនៅការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំ
អានបន្ថែម: អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងនៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជួបពិភាក្សាការងារនៅការដ្ឋានអតីតព្រះបរមរាជវាំងអង្គរធំគម្រោងអភិរក្ស ជួសជុលស្តារឡើងវិញនៃព្រះបរមរាជវាំងអង្គរធំ ក្រោមកិច្ចសហប្រត្តិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន (China Academy of Cultural Heritage)។

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក
អានបន្ថែម: សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុកមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២៦ នាសណ្ឋាគារសុខា អង្គរ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដឹកនាំដោយសហប្រធាន លោក Pierre VINCENT


កិច្ចប្រជុំបច្ចេកទេសលើកទី៤២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
អានបន្ថែម: កិច្ចប្រជុំបច្ចេកទេសលើកទី៤២នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក(ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល២ថ្ងៃ (៩-១០ មិថុនា ឆ្នាំ២០២៦) នៅសណ្ឋាគារសុខា អង្គរ។ កិច្ចប្រជុំបច្ចេកទេសនេះ ផ្តោតលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
អានបន្ថែម: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ ជាក់ស្តែង និងវឌ្ឍនភាពការងារនៅទីតាំងមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ និងតាមដានការអនុវត្តការងារពាក់ព័ន្ធនឹងការអភិរក្ស ការគ្រប់គ្រង និងការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរមណីយដ្ឋាន ដោយធានាបាននូវតម្លៃជាសកលដ៏លេចធ្លោនៃបេតិកភណ្ឌ។

ព័ត៌មានថ្មីៗរបស់យើងលើបណ្ដាញសង្គម!
សូមកុំខកខានអំពីព័ត៌មាននិងបច្ចុប្បន្នភាពសំខាន់ៗរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។តាមដានបណ្ដាញសង្គមផ្លូវការរបស់ក្រសួង ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រឹត្តិការណ៍និងសកម្មភាពវប្បធម៌ព្រមទាំងសេចក្តីជូនដំណឹងនៅទូទាំងប្រទេសកម្ពុជា។






