ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករៀបចំពិធីការ និងបដិសណ្ឋារកិច្ច និងកម្មវិធីអម (Side Events) កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ បានជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅទីស្នាក់ការកាយឫទ្ធិនារីកម្ពុជា

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករៀបចំពិធីការ និងបដិសណ្ឋារកិច្ច និងកម្មវិធីអម (Side Events) កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ បានជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅទីស្នាក់ការកាយឫទ្ធិនារីកម្ពុជា។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួងនាពេលកន្លង។ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការងាររៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី សំដៅចូលរួមបង្កលក្ខណៈរលូននិងជោគជ័យដល់ការងារកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាពិសេសការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅដល់ភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួមទាំងអស់។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងយកឱកាសដ៏បវរនេះ ផ្សព្វផ្សាយអំពីវប្បធម៌ដ៏រុងរឿង និងសម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។

សូមជម្រាបដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។