ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ បាននាំសម្ភារៈគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចែកជូនលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍និងកំពុងសម្រាកព្យាបាលជំងឺ

នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី ជ័យ ច័ន្ទកិត្យា អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ រួមនឹងក្រុមការងារបានជួបសំណេះសំណាល និងនាំសម្ភារៈគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចែកជូនលោកគ្រូអ្នកគ្រូចំនួន០៨រូប ដែលចូលនិវត្តន៍និងកំពុងសម្រាកព្យាបាលជំងឺ នៅតាមគេហដ្ឋាន។

ក្នុងឱកាសនោះ លោកស្រីអនុប្រធានបាននាំពាំនូវការផ្តាំផ្ញើសាកសួរសុខ និងការនឹករលឹករបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីជូនចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ដែល​បា​នខិតខំ លះបង់កម្លាំងកាយ កម្លាំ​ង​ចិត្ត បញ្ញា ស្មារតី និងបានបន្សល់ទុកស្នា​ដៃ​ជាច្រើន ពិសេសការផ្ទេរចំណេះដឹង ជំនាញ បទពិសោធន៍ ក្នុ​ងវិ​ស័យវ​ប្បធម៌​និ​ង​​វិចិត្រសិល្បៈ​នាពេ​លក​ន្ល​ង​ម​ក​នេះ​។