នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបឯកឧត្តម Benoît DISPA ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី- ព្រុចសែលនៃព្រះរាជាណាចក្រប៊ែលហ្សុីក ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នៅកម្ពុជា។
នៅក្នុងជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវប្បធម៌៕







