ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត

ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្សីត ម៉ាក្រុង (Brigitte Macron) បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នៅរមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ាក្រុង និងលោកជំទាវទីមួយ បានអញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់កម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការស្វែងយល់ពីស្ថាបត្យកម្ម និងអរិយធម៌ខ្មែរដ៏រុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងការអភិរក្ស និងលើកស្ទួយសម្បត្តិវប្បធម៌មនុស្សជាតិឱ្យគង់វង្សតទៅមុខទៀត៕