នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយឯកឧត្តមអគ្គនាយករង ប្រធាននិងអនុប្រធាននាយកដ្ឋាន មន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលស្រះខាងជើងប្រាសាទអង្គរវត្ត ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស។
ក្រោយពីពិនិត្យពិភាក្សាជាមួយក្រុមការងាររួចមក ថ្នាក់ដឹកនាំបានសម្រេចអនុញ្ញាតបើកឱ្យភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា និងថតផ្តិតរូបភាពនៃទេសភាពរបស់ប្រាសាទអង្គរជាមួយស្រះខាងជើងជាផ្លូវការ ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ៕






