ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោក Rami Teplitskiy អនុប្រធានបេសកកម្ម និងជាអគ្គទីប្រឹក្សានៃស្ថានទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា

,
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីទទួលជួបលោក Rami Teplitskiy អនុប្រធានបេសកកម្ម និងជាអគ្គទីប្រឹក្សានៃស្ថានទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោក Rami Teplitskiy អនុប្រធានបេសកកម្ម និងជាអគ្គទីប្រឹក្សានៃស្ថានទូតអុីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យវប្បធម៌ដូចជា ភាពយន្ត របាំ តន្ត្រី ការតាំងពិព័រណ៍ និងការងារមួយចំនួនទាក់ទងនឹងសារមន្ទីរ។ គួរបញ្ជាក់ផងដែរថា ជំនួបនាឱកាសនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអុីស្រាអែលលើវិស័យវប្បធម៌។ បន្ថែមពីនោះទៀត ភាគីទាំងពីរប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕