ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍”

ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍”

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សែន កុសល អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើកសិក្ខាសាលាស្តីពី “សវនកម្មលើគម្រោងហិរញ្ញបទ្បទានពីដៃគូអភិវឌ្ឍន៍” នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី-ខេត្ត។

សិក្ខាសាលានេះ រៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការជាមួយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីមុខងារ តួនាទី និងការរៀបចំនីតិវិធីក្នុងការអនុវត្តសវនកម្មផ្ទៃក្នុងលើគម្រោង ដោយពង្រឹងអនុលោមភាពនៃការអនុវត្តគម្រោងស្របតាមបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចព្រមព្រៀងឥណទានរបស់ដៃគូអភិវឌ្ឍន៍។ ទន្ទឹមនឹងកាលានុវត្តភាពទាំងនេះ ការពង្រឹងអភិបាលកិច្ចល្អ តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រង និងការប្រើប្រាស់ថវិកា គឺជាកាតព្វកិច្ចចម្បងដែលមិនអាចខ្វះបាន។

ជាមួយគ្នានេះដែរ ការងារសវនកម្ម គឺជាឧបករណ៍គន្លឹះក្នុងការធានាថា រាល់ធនធានហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ស្របតាមកិច្ចព្រមព្រៀង គោលការណ៍ណែនាំស្តង់ដា និងចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

កម្មវិធីសិក្ខាសាលានេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរ ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការបំពាក់បំប៉នមន្ត្រីជំនាញសវនកម្មផ្ទៃក្នុងនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុក្នុងស្ថាប័នដែលទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍៕