ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃអង្គារ ១២រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា និងមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងពលករជំនាញ បានរៀបចំពិធីសែនព្រេនសុំសេចក្តីសុខដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូងដំណាក់កាលបញ្ចប់។ គម្រោងនេះអនុវត្តការងារធំៗចំនួនពីរគឺ ១)ជួសជុលគ្រឹះបល្ល័ង្កតាមបច្ចេកទេសបុរាណដើម្បីឱ្យមានភាពរឹងមាំ និង២)ផ្គុំបល្ល័ង្ក ប្រតិមាលិង្គ និងស្នាណទ្រោនីនៅទីតាំងដើមវិញ។