នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួប ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជា (Islamic Republic of Iran) ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។ បន្ថែមពីនេះ ភាគីទាំងពីរប្តេជ្ញានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌បន្ថែមទៀតនាពេលអនាគត៕





