ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ឯកឧត្តម វង្សុី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ អមដំណើរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញពិនិត្យ និងលើកទឹកចិត្ត សិល្បករសិល្បការិនីដែលកំពុងហាត់សមសំរាប់ការត្រៀមសម្តែងសិល្បៈស្វាគមន៍សន្និសិទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រពន្ធ័ព័ត៌មានវិទ្យា

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម វង្សុី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី អមដំណើរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្ត ដល់សិល្បករសិល្បការិនីដែលកំពុងហាត់សម សំរាប់ការត្រៀមសម្តែងសិល្បៈស្វាគមន៍សន្និសិទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រពន្ធ័ព័ត៌មានវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។