ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរទួលស្លែង

ពិធីក្រុងពាលី និងសែនព្រេន នៅសារមន្ទីរទួលស្លែង

រសៀលថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បិណ្ឌ៨ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសែនព្រេន ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី រៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលសាលារាជធានី តំណាង ស.ស.យ.ក មន្ត្រី បុគ្គលិកសារមន្ទីរ អាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកងនិងសង្កាត់បឹងកេងកងទី៣ សាច់ញាតិជនរងគ្រោះ ប្រជាពលរដ្ឋនៅជុំវិញសារមន្ទីរទួលស្លែង។