អាជ្ញាធរ ជាតិ ព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់១៤ព្រះវស្សា នៃការយាងសោយទិវង្គតរបស់ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ “។
ពិធី នេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី រាជការ និងបុគ្គលិក ទាំងអស់ អាជ្ញាធរជាតិព្រះវិហារ ប្រមាណជាង១០០នាក់ បានធ្វេីពិធីសូត្រមន្ត និងវេរប្រគេនចង្ហាន់ ព្រមទាំងទេយ្យទានដល់ព្រះសង្ឃ ដេីម្បីឧទ្ទិសមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ”ព្រះបរមរតនកោដ្ឋ “។






