ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


គណៈប្រតិភូក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា​ “ព្រះបរមរតនកោដ្ឋ”​នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ

,
គណៈប្រតិភូក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ បានអញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា​ “ព្រះបរមរតនកោដ្ឋ”​នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ

រាជធានីភ្នំពេញ​ :​ នារសៀលថ្ងៃអាទិត្យ ១៣រោច​ ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​នៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា​ “ព្រះបរមរតនកោដ្ឋ”​ នៅមណ្ឌបព្រះបរមរូប​ នាសួនច្បារខាងកើតវិមានឯករាជ្យ​ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត​ នៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦)។

ក្នុងស្មារតីនេះយើងខ្ញុំ​សូមចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីដើម្បីជាតិ មាតុភូមិ​ និងប្រជារាស្ត្រ និងសូមចងចាំជានិច្ចនូវគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជបូជនីយកិច្ចនៃព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូ ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិ​ និងប្រជាជន។