នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោក Abderrahim RAHHALY ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រម៉ារ៉ុក និង លោក Rachid M’SFA តំណាងក្រសួងយុវជន វប្បធម៌ និងកីឡានៃព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌ ក្នុងឱកាសដែលគណៈប្រភូសិល្បៈនៃក្រសួងយុវជន វប្បធម៌ និងកីឡានៃព្រះរាជាណាចក្រម៉ារ៉ុកមកសម្តែងសិល្បៈក្នុងទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាដើម្បីអបអរខួបលើកទី៣០នៃទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក។
នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជាដែលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០។ បន្ថែមពីនោះទៀត ភាគីទាំងពីរប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគតតាមរយៈការបញ្ចូនសិល្បករទៅសម្តែងនៅព្រះរាជាណាចក្រម៉ារ៉ុក៕







