ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ “ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក នៅសាលសន្និសីទចតុម្មុខ

,
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ “ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក នៅសាលសន្និសីទចតុម្មុខ

នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ “ទិវាវប្បធម៌ម៉ារ៉ុកនៅកម្ពុជាឆ្នាំ២០២៦” ដើម្បីអបអរសាទរខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម Abderrahim RAHHALY ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រម៉ារ៉ុក និងលោក Rachid M’Stafa តំណាងក្រសួងយុវជន វប្បធម៌ និងកីឡានៃព្រះរាជាណាចក្រម៉ារ៉ុក នៅសាលសន្និសីទចតុម្មុខ។ ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ ចំពោះសិល្បករម៉ារ៉ុក មកចូលរួមសម្តែងសិល្បៈនារាត្រីនេះ។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបន្ថែមទៀតថាកម្ពុជា និងម៉ារ៉ុក ថ្វីដ្បិតកម្ពុជានិងម៉ារ៉ុកស្ថិតនៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែចំណងមិត្តភាពរវាងប្រទេសទាំងពីរបានបន្តចាក់ឫសយ៉ាងជ្រៅ ដែលសិល្បៈវប្បធម៌នេះគឺជាស្ពានដ៏រឹងមាំចូលរួមតភ្ជាប់មិត្តភាព និងសាមគ្គីភាព។ ការសម្តែងសិល្បៈនាពេលនេះ ជាវេទិកាដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមក ហើយក៏ជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ៕