ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក ឯកឧត្ដម Michel Parys អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

,
ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក ឯកឧត្ដម Michel Parys អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលបដិសណ្ឋារកិច្ច ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រប៊ែលហ្សិក ឯកឧត្ដម​ Michel Parys មកទស្សនកិច្ចប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីស្វែងយល់ពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងធ្វើការបង្ហាញលម្អិតអំពីប្រាសាទទាំងពីរ ដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា៕