ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


កិច្ចប្រជុំអន្តរក្រសួងស្តីពីការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ​ប្រពៃណីវប្បធម៌ខ្មែរ

,
កិច្ចប្រជុំអន្តរក្រសួងស្តីពីការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ​ប្រពៃណីវប្បធម៌ខ្មែរ

កាលពីព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំ​មមី អដ្ឋស័ក ព.ស.​២៥៧០ ត្រូវនឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅទីស្តីការ​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ មានកិច្ចប្រជុំស្តីពី​ការសិក្សា​ស្រាវជ្រាវ និង​​ផ្សព្វផ្សាយ​ប្រពៃណី​វប្បធម៌​ខ្មែរ ដឹកនាំដោយលោកជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ឯកឧត្តម នេត្រ ភក្រ្តា​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ និង​លោកជំទាវ​ គឹម​ ស៊ីផាត់​ រដ្ឋលេខាធិការ​ប្រចាំការ​តំណាង​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងមានការអញ្ជើញចូលរួម​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី​មន្រ្តីជំនាញនៃក្រសួង​ទាំង​បួនផងដែរ។​ កិច្ចប្រជុំនេះ​បានផ្តោតសំខាន់​លើ​ការងារសិក្សាស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹង​ប្រពៃណីវប្បធម៌ខ្មែរ ព្រមទាំង​ផ្តោតលើ​យន្តការ​នៃការ​អភិរក្ស និងផ្សព្វផ្សាយ​ទាំង​ក្នុងក្របខណ្ឌ​ជាតិ និង​អន្តរជាតិ។