ក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ នាថ្ងៃ សៅរ៍ អាទិត្យ ទី២៨និងទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវថ្មើជើង Walk street ។
នៅក្នុងព្រឹត្តិការណ៍នេះនឹងមានការបង្ហាញពីបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងពីរ និងមរតកវប្បធម៌អរូបីសំខាន់ៗដទៃទៀតមានដូចជា “ការពិព័រណ៌ស្បៃខ្មែរ” “ការពិព័រណ៌ខ្លែងខ្មែរ” “សិប្បកម្មជំនាញវិជ្ជាជីវៈដូនតា” ព្រមទាំងសិល្បៈទស្សនីយភាពជាច្រើនទៀត។
រួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា សូមចូលរួមព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី២ ឆ្នាំ២០២៦ ទាំងអស់គ្នា!
កិច្ចការពារបេកតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!







