ដើម្បីចូលរួមអបអរសាទរ រុក្ខទិវា ៩ កក្កដា និងលើកកម្ពស់សោភណភាពបរិស្ថាន អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំយុទ្ធនាការដាំកូនឈើរួមគ្នា ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «រួមគ្នាដាំឈើដើម្បីបរិស្ថានស្រស់បំព្រងក្នុងសហគមន៍យើង»។
នៅក្នុងព្រឹត្តិការណ៍នេះដើមក្ងោកចំនួន ៤០០ ដើម ត្រូវបានដាំលម្អជាជួរតាមសងខាងដងផ្លូវចាប់ពីរង្វង់មូលស្រអែមឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ។ ការដាំឈើនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមទម្លាប់នោះទេ ប៉ុន្តែវាជាការវិនិយោគលើធម្មជាតិ ដើម្បីភាពស្រស់បំព្រង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ថ្ងៃអនាគត។








