ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល

,
ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ លោក សុខ អឿន អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្រោមឱវាទទាំងអស់ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ដល់លោកអតីតប្រធានមន្ទីរ ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តបំពេញភារកិច្ចបម្រើស្ថាប័ន និងជាតិមាតុភូមិអស់រយៈពេលកន្លងមក។

ស្នាដៃ និងបទពិសោធន៍ដ៏មានតម្លៃរបស់លោកនឹងនៅតែជាគំរូដ៏ល្អសម្រាប់មន្ត្រីជំនាន់ក្រោយ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកថវិការបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយផ្លែឈើ និងថវិកា របស់លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល និងសហការី ជូនដល់លោកអតីតប្រធានមន្ទីរផងដែរ៕