នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិធីប្រឡងបញ្ចប់បរិញ្ញាបត្ររបស់និស្សិតមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ជំនាន់ទី២៤ នៅទីតាំងថ្មី (ព្រែកលៀប)។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណ:កម្មការប្រឡង តំណាងឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណ:កម្មការប្រឡង អមដោយឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យទាំង៥ ព្រមទាំងលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបទៀត។
កម្មវិធីប្រឡងបញ្ចប់បរិញ្ញាបត្រនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ហើយបានបើកឱ្យសាធារណ:ជនចូលទស្សនាដោយសេរី។












