ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន២ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន២ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

នាថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា​ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងិចិត្រសិល្បៈ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃចំនួន ៧វត្ត មកពីឃុំចំនួន២​ រួមមានឃុំអណ្ដូងត្របែកចំនួន ៥វត្ត និងឃុំក្រសាំង​ចំនួន ២វត្ត។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តពោធិ៍ឧត្ដម​ ហៅវត្តអណ្ដូងត្របែក​ ស្ថិតនៅឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ក្រុមការងារ​ លោកប្រធានក្រុមប្រឹក្សាស្រុក​រមាសហែក លោក​ លោកស្រី​មេឃុំ​ មេភូមិ​ គណៈកម្មការអាចារ្យ​វ​ត្ត​ តាជី​ យាយជី​ និងពុទ្ធបរិស័ទ​ចំណុះជេីងវត្តជាច្រេីននាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានមានមតិសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន​ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ប្រគេនដល់ព្រះតេជគុណដែលនិមន្តមកពីវត្តទាំង៧ និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ចំពោះទេយ្យទានដែលបានប្រគេននាឱកាសនោះរួមមាន ទៀនចំណាំព្រះវស្សា សាដក​ អង្ករ ទឹកក្រូច​ ទឹកផ្លែឈេី​ ទឹកសុទ្ធ​ តែ​ កាហ្វេ​ ទឹកដោះគោ​ មីជាតិ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា អំបិល​ ស្ករស ប៊ីចេង​ ខ្ទឹមស​ ព្រមទាំងបច្ច័យមួយចំនួន៕