នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបលោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា និងក្រុមការងារដើម្បីសម្តែងការគួរសម និងសុំអនុសាសន៍ល្អៗសម្រាប់ទិសដៅការងារទៅអនាគតនៅទីស្តីការក្រសួង។
នៅក្នុងឱកាសនោះដែរសមាគមក៏បានរាយការណ៍អំពីសកម្មភាពការងារ និងសមិទ្ធផលដែលសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តាបានធ្វើនាពេលកន្លងមកចាប់តាំងពីឆ្នាំ២០២៤-២០២៥ ព្រមទាំងគម្រោងប្រតិបត្តិក្នុងឆ្នាំ២០២៦៕








