ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងមហាផ្ទៃ បានរៀបចំពិធីផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រោមអធិបតីឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម អ៊ូច ភាច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងលោក លោកស្រី ជាមន្ត្រីរាជការថ្នាក់កណ្តាល និងថ្នាក់មន្ទីររាជធានី ខេត្ត សរុបចំនួន ១៨០នាក់។

ក្នុងពិធីផ្សព្វផ្សាយនះគឺដេីម្បីបង្ហាញពីគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិចំនួន ៧ ដូចតទៅ៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២-គ្មានបទល្មេីសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងសុីសងខុសច្បាប់ និងបទល្មេីសគ្រប់ប្រភេទ ៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤-គ្មានអំពេីអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពេីហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនេីង ៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៧-ឆ្លេីយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព។