នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដោយសហការីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង ដឹកនាំដោយលោកស្រី ZHANG LIXIN អគ្គនាយកការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង។
ជំនួបពិភាក្សាគ្នានេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងគោលដៅពិនិត្យលទ្ធភាពបង្កើតកិច្ចសហការប្រតិបត្តិការរួមគ្នារវាងស្ថាប័នទាំងពីរនាពេលអនាគត។
សូមបញ្ជាក់ជូនថា អំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាបចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូការិយាល័យបេតិកភណ្ឌវប្បធម៌ក្រុងប៉េកាំង នឹងអញ្ជើញសិក្សាស្វែងយល់ការដ្ឋានអភិរក្ស និងជួសជុលប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរផងដែរ៕






