កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញមកថ្វាយបង្គំព្រះអង្គចេកព្រះអង្គចមដើម្បីបួងសួងសុំសេចក្ដីសុខចម្រើន។ ជាមួយគ្នានោះលោកជំទាវបណ្ឌិតសភាចារ្យក៏បានជួបសំណេះសំណាលជាមួយនិស្សិតអូស្ដ្រាលីដែលបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាផងដែរ។






