កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនានា ជាពិសេសបញ្ហាទីផ្សារ និងកម្មសិទ្ធិបញ្ញាពាក់ព័ន្ធនឹងតម្បាញសូត្រខ្មែរ ព្រមទាំងពិនិត្យ និងសិក្សាអំពីលទ្ធភាពនៃការដាក់ចេញនូវវិធានការការពារសមស្រប ដើម្បីលើកតម្លៃ និងកិត្យានុភាពនៃតម្បាញសូត្រខ្មែរ។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញ សមាគម សិប្បករ និងអ្នកតម្បាញ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ព្រមទាំងសិក្សាចងក្រង នូវចំណេះ ជំនាញ និងប្រពៃណីនៃការតម្បាញសូត្រខ្មែរ។
កិច្ចខិតខំប្រឹងប្រែងនេះ មានគោលដៅធានាឱ្យបាននូវការការពារ និងការបន្តនូវចំណេះ ជំនាញ និងប្រពៃណីតម្បាញសូត្រខ្មែរ ទៅអ្នកជំនាន់ក្រោយ ព្រមទាំងរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយស្នាដៃសូត្រខ្មែរឱ្យកាន់តែមានតម្លៃ និងទទួលបានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។






