ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


បេតិកភណ្ឌវប្បធម៌រូបី

ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាស ឱ្យប្រើប្រាស់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ និយមន័យ និងវិសាលភាពនៃ “បេតិកភណ្ឌវប្បធម៌រូបី គឺជាសម្បត្តិវប្បធម៌ដែលបង្កើតឡើងដោយមនុស្ស ឬបាតុភូតធម្មជាតិ ដែលមានលក្ខណៈ វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ សិល្បៈ ឬសាសនា ដែលឆ្លុះបញ្ជាំងអំពីដំណាក់កាល នៃការវិវឌ្ឍនៃ អរិយធម៌ ឬនៃធម្មជាតិ ហើយដែលកិច្ចការពារសម្បត្តិទាំងនោះមានសារៈសំខាន់ និងជាប្រយោជន៍ ដល់សាធារណជនទូទៅ។

យោងតាមអនុសញ្ញាឆ្នាំ១៩៧២ របស់អង្គការយូណេស្កូ (UNESCO) ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក “បេតិកភណ្ឌវប្បធម៌រូបី” គឺសំដៅទៅលើ សម្បត្តិវប្បធម៌ទាំងឡាយណាដែលមានរូបរាងរូបវន្ត អាចមើលឃើញ អាចស្ទាបស្ទង់បាន និងជាស្នាដៃដែលមនុស្សបានបន្សល់ទុកពីអតីតកាល។ នេះរួមបញ្ចូលទាំងទីតាំងប្រវត្តិសាស្ត្រ អគារ សំណង់ស្ថាបត្យកម្ម វត្ថុសិល្បៈ និងបុរាណវត្ថុផ្សេងៗ ដែលមានតម្លៃលេចធ្លោជាសកល ផ្នែកប្រវត្តិសាស្ត្រ សិល្បៈ វិទ្យាសាស្ត្រ ឬនរវិទ្យា ដែលប្រជាជាតិមួយចាត់ទុកជាមរតកជាតិរបស់ខ្លួន។ បេតិកភណ្ឌវប្បធម៌រូបី មានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ការវិវឌ្ឍនៃសង្គម អរិយធម៌ និងអត្តសញ្ញាណជាតិ។ ការអភិរក្សបេតិកភណ្ឌទាំងនេះ គឺដើម្បីថែរក្សាភស្តុតាងជាក់ស្តែងនៃភាពរុងរឿង ឬព្រឹត្តិការណ៍ក្នុងអតីតកាល ទាក់ទាញភ្ញៀវ ទេសចរដើម្បីជំរុញសេដ្ឋកិច្ច ព្រមទាំងផ្តល់ជាប្រភពចំណេះដឹង និងការស្រាវជ្រាវ សម្រាប់មនុស្ស ជំនាន់ក្រោយ។

បេតិកភណ្ឌវប្បធម៌រូបី
ត្រូវបានបែងចែកជាទម្រង់ធំៗ ៣ ដូចខាងក្រោម ៖

បេតិកភណ្ឌវប្បធម៌អចល័ត

សំដៅលើសំណង់ ឬទីតាំងដែលភ្ជាប់នឹងដី មិនអាចផ្លាស់ទីបានរួមមាន ប្រាសាទបុរាណ រាជវាំង ទីក្រុងបុរាណ ស្ថានីយបុរាណវិទ្យា វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងស្តូបរំលឹក អនុស្សាវរីយ៍ផ្សេងៗ។

បេតិកភណ្ឌវប្បធម៌ចល័ត

សំដៅលើវត្ថុដែលអាចផ្លាស់ទីបានពីកន្លែងមួយទៅ កន្លែងមួយ ដែលមានតម្លៃខាងប្រវត្តិសាស្ត្រ សិល្បៈ ឬវិទ្យាសាស្ត្រ។ ឧទាហរណ៍រួមមាន រូបចម្លាក់ ផ្ទាំងគំនូរ សិលាចារឹក គ្រឿងស្មូន គ្រឿងអលង្ការបុរាណ សាស្ត្រាស្លឹករឹត សៀវភៅបុរាណ កាក់ប្រាក់ និងវត្ថុប្រើប្រាស់ប្រចាំ ថ្ងៃក្នុងសម័យបុរាណ ដែលភាគច្រើនត្រូវបានរក្សាទុកនៅតាមសារមន្ទីរ។

បេតិកភណ្ឌវប្បធម៌ក្រោមទឹក

សំដៅសម្បត្តិវប្បធម៌ ដែលបានលិចនៅ ក្រោមទឹកជាផ្នែក ឬទាំងស្រុង ក្នុងរយៈពេលជាយូរ។ នេះរួមបញ្ចូលទាំងសំណល់នាវាលិច ទីក្រុង ឬរចនាសម្ព័ន្ធដែលត្រូវទឹកលិច និងវត្ថុបុរាណផ្សេងៗ ទៀតដែលរកឃើញនៅបាតសមុទ្រ ឬទន្លេ។

ការចុះបញ្ជីបេតិកភណ្ឌ​វប្បធម៌​រូបី​

របស់​អង្គការយូណេស្កូ

គិតត្រឹមឆ្នាំ២០២៦ បេតិកភណ្ឌវប្បធម៌រូបីរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (World Heritage List) របស់អង្គការយូណេស្កូរួមមាន៖