នារសៀលថ្ងៃព្រហស្បតិ ទី៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិមន្តព្រះសង្ឃរៀបចំពិធីចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីជ័យមង្គល ជូនថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ របស់ក្រសួង នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ជាច្រើនរូប។




កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ចំនួន ៥អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល និងប្រោះព្រំចម្រើនសិរីសួស្តីសូមកើតមានចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបរបស់ក្រសួងវប្បធម៌និងវិចិយ្រសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ។
នៅក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក៏ទស្សនារបាំត្រុដិអបអរសាទរឆ្នាំថ្មីផងដែរ។




