ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


នាយកដ្ឋានធនធានមនុស្ស

នាយកដ្ឋានធនធានមនុស្សមានភារកិច្ចដូចខាងក្រោម៖

  • គ្រប់គ្រងមន្រ្តីរាជការស៊ីវិល មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីផ្សេងទៀតរបស់ក្រសួង ជាអាទិ៍ ការជ្រើសរើស ការធ្វើកម្មសិក្សា ការប្រែប្រួលស្ថានភាពមន្ត្រី ការដំឡើងថ្នាក់និងឋានន្តរស័ក្តិ ការតែងតាំង ការផ្លាស់ប្តូរ ការបញ្ចប់ភារកិច្ច ការដាក់ទណ្ឌកម្ម ការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការផ្តល់គ្រឿងឥស្សរិយយស
  • រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់ការគ្រប់គ្រងក្របខ័ណ្ឌមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំផែនការក្របខ័ណ្ឌនិងធនធានមនុស្សរបស់ក្រសួង
  • សិក្សា ស្រាវជ្រាវ រៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សនិងស្ថាប័នរបស់ក្រសួង
  • រៀបចំបៀវត្ស ប្រាក់កម្រៃ និងរបបឧបត្ថម្ភផ្សេងៗ
  • រៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ព្រមទាំងប្រព័ន្ធលើកទឹកចិត្តទាំងផ្នែកហិរញ្ញវត្ថុ មិនមែនហិរញ្ញវត្ថុ និងទណ្ឌកម្មខាងវិន័យ
  • សហការរៀបចំការបណ្តុះបណ្តាល តាមដានអនុវត្តនិងវាយតម្លៃការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង
  • រៀបចំនិងរក្សាទុកឯកសារឯកត្តជនរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការស៊ីវិល មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីផ្សេងទៀតរបស់ក្រសួង
  • រៀបចំស្ថិតិលើការគ្រប់គ្រងមន្រ្តីនិងតារាងព័ត៌មានការងាររបស់មន្រ្តីក្នុងក្រសួង
  • គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
  • ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
  • អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។