ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


អាជ្ញាធរជាតិអប្សរាចែកចាយកូនឈើចម្រុះចំនួន ១៤,៣៤៥ដើម បន្ថែមដល់សាធារណជន

អាជ្ញាធរជាតិអប្សរាចែកចាយកូនឈើចម្រុះចំនួន ១៤,៣៤៥ដើម បន្ថែមដល់សាធារណជន

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបន្តចែកចាយកូនឈើដោយឥតគិតថ្លៃចំនួន ១៤,៣៤៥ដើម បន្ថែមទៀត ដល់សាធារណជននៅតាមបណ្តាខេត្តជិតឆ្ងាយ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កូនឈើចម្រុះដែលបានផ្តល់ជូនទាំងនោះរួមមាន ឈើទាល គ្រញូង បេង ធ្នង់ ច្រេស គគីរ ផ្តៀក កកោះ អង្កាញ់ និងប្រភេទរុក្ខជាតិផ្កាព្រៃ។ នេះជាផ្នែកមួយនៃការរួមចំណែកបង្កើនគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ សាធារណជនដែលមានបំណងយកកូនឈើទៅដាំនៅដីទំនេរផ្ទាល់ខ្លួន ឬនៅតាមស្ថាប័ននានា អាចទំនាក់ទំនងស្នើសុំនៅអាជ្ញាធរជាតិអប្សរាបាន ហើយការផ្តល់ជូននេះគឺដោយឥតគិតថ្លៃ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ