ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


ពិធីសំណេះសំណាល សាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដី ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង

ពិធីសំណេះសំណាល សាកសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដី ក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង

នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាជីកដីក្នុងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកជំទាវបាននាំយក សម្ភារ:សិក្សាសម្រាប់ចែកជូនសិស្សានុសិស្ស​ សិស្សមតេ្តយ្យដូចជា​ កាតាបចំនួន២៨ ខ្មៅដៃ៤១៦ដេីម គូល័រ៤១៦ប្រអប់ ជ័រលុប៤១៦ សៀវភៅ១៦២ក្បាល ប៉ិចច១០៨ដេីម សាប៊ូ៥៤ដុំ នំ ទឹកដោះគោ​ព្រមទាំងថវិកាមួយចំនួន។ លោកនាយក​ លោកគ្រូ អ្នកគ្រូក៏ទទួលបានក្រណាត់អាវ-សំពត់ ដបទឹក និងថវិកាផងដែរ។

ជាមួយគ្នានេះ លោកជំទាវបានធ្វើការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ ចំពោះកុមារា កុមារីដែលបាននិងកំពុងយកចិត្តទុកដាក់សិក្សារៀនសូត្រ ព្រមទាំងបានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំបន្តការរៀនសូត្រ គោរពវិន័យ មានសីលធម៌ សុជីវធម៌ និងចេះស្រឡាញ់ សាមគ្គីគ្នា ដើម្បីក្លាយជាពលរដ្ឋល្អ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសង្គមជាតិនាពេលអនាគត។