នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមានភារកិច្ច ដូចខាងក្រោម៖
- រៀបចំបទដ្ឋានគតិយុត្ត និងកម្មវិធីនយោបាយស្តីពីវិស័យសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងក្របខ័ណ្ឌបទប្បញ្ញត្តិជាតិ និងអន្តរជាតិ
- ពង្រឹងយន្តការការគ្រប់គ្រង និងការអនុវត្តច្បាប់ គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ព្រមទាំង បទប្បញ្ញត្តិអនឡាញពាក់ព័ន្ធនឹងវិធានការកិច្ចការពារបច្ចេកវិទ្យា (TPM) និងព័ត៌មានស្តីពីរបបសិទ្ធិ (RMI) ដើម្បីអភិវឌ្ឍវិស័យសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលនៅកម្ពុជា
- អនុវត្តឱ្យបានទូលំទូលាយនូវនយោបាយសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដើម្បីធានាការពារ នូវផលប្រយោជន៍របស់ម្ចាស់សិទ្ធិ និងលើកទឹកចិត្តដល់អ្នកនិពន្ធ ឬអ្នកបង្កើតស្នាដៃឱ្យបង្កើនការ ផលិតនូវផលិតផលខាងវិស័យវប្បធម៌
- សហការចូលរួមរៀបចំនយោបាយសុខដុមនីយកម្មប្រព័ន្ធសិទ្ធិអ្នកនិពន្ធកម្ពុជា ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយសមធម៌ ក្នុងទិសដៅលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន ការអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសក្នុងបរិស្ថានឌីជីថល
- ចូលរួមសម្របសម្រួល សិក្សាស្រាវជ្រាវ និងការអនុវត្តកាតព្វកិច្ចរបស់កម្ពុជាជាភាគីនៃអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិនានាពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
- សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយបទបញ្ញត្តិនានា ព្រមទាំងចំណេះដឹងសិទ្ធិអ្នកនិពន្ធ ដល់សាធារណជន អ្នកនិពន្ធ សិល្បករ មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធដទៃទៀត
- ធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្តល់ព័ត៌មាន និងសេវាជាសាធារណៈ ដើម្បីពង្រឹងគុណភាព សេវា និងអភិវឌ្ឍចំណេះដឹងសិទ្ធិអ្នកនិពន្ធនៅកម្ពុជា
- រៀបចំព្រឹត្តិការណ៍ទាក់ទងសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងទិវាកម្មសិទ្ធិបញ្ញាសម្រាប់ផ្លាស់ប្តូរបទពិសោធ ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍ស្នាដៃ និងបច្ចេកវិទ្យា
- សហការសម្របសម្រួលជាមួយដៃគូឯកជន អាជ្ញាធរមានសមត្ថកិច្ច តុលាការ អង្គការជាតិ អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត
- សម្រុះសម្រួលវិវាទសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលក្រៅប្រព័ន្ធតុលាការ
- គ្រប់គ្រង និងសម្របសម្រួលការងារលើកិច្ចការធុរកិច្ច អាជ្ញាបណ្ណអាជីវកម្ម ភ្នាក់ងារសិទ្ធិអ្នកនិពន្ធ និងកិច្ចការអង្គភាពគ្រប់គ្រងសិទ្ធិរួម
- ផ្តល់ការប្រឹក្សាយោបល់ផ្នែកសិទ្ធិអ្នកនិពន្ធជូនសាធារណជន មេធាវី មន្ត្រីអនុវត្តច្បាប់ វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងទៀត
- ចុះបញ្ជីស្នាដៃ និងផ្តល់អាជ្ញាបណ្ណសេវាសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។



