នាយកដ្ឋានបុរាណវត្ថុនិងបញ្ជីសារពើភណ្ឌមានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងមូលដ្ឋានប្រព័ន្ធទិន្នន័យ និងបញ្ជីសារពើភណ្ឌសម្បត្តិវប្បធម៌ដោយធ្វើចំណាត់ថ្នាក់ទៅជាបេតិកភណ្ឌវប្បធម៌ជាតិ
- សហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំក្នុងការគ្រប់គ្រងការនាំចេញ នាំចូលវត្ថុសិល្បៈ
- សហការ និងចូលរួមត្រួតពិនិត្យ និងផ្ដល់លិខិតអនុញ្ញាតសម្រាប់ការនាំចេញ នាំចូលវត្ថុសិល្បៈ
- សិក្សាស្រាវជ្រាវ ចងក្រងឯកសារ ថែរក្សា និងអភិរក្សវត្ថុបុរាណ
- សហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងការអប់រំ ផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងគោលបំណងពង្រឹងការថែរក្សា ការពារបេតិកភណ្ឌ និងលើកតម្លៃសម្បត្តិវប្បធម៌ជាតិ
- សហការជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងចាត់វិធានការលើបទល្មើសបំផ្លិចបំផ្លាញ ចរាចរ និងជួញដូរវត្ថុបុរាណដោយខុសច្បាប់
- សហការសម្របសម្រួលក្នុងការទាមទារបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរដែលត្រូវបានលួច និងកាន់កាប់ខុសច្បាប់ទាំងក្នុង និងក្រៅប្រទេស
- សហការជាមួយអង្គភាពផ្សេងទៀតក្នុងក្របខ័ណ្ឌក្រសួង ដើម្បីធានាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តភារកិច្ច
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នវមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
- អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីអគ្គនាយក ឬអគ្គនាយករងទទួលបន្ទុក។



